«កោះសំពោច» តូច តែមានសម្រស់ស្រស់ស្អាត មិនចាញ់កោះដទៃនៅព្រះសីហនុ

ព្រះសីហនុ ៖ កោះសំពោច ជាកូនកោះតូចមួយនៃឧទ្យានជាតិព្រះសីហនុ«រាម» មានទីតាំងនៅ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយ២៧គីឡូម៉ែត្រពីក្រុងព្រះសីហនុ។ កោះនេះ មានទេសភាពស្រស់ស្អាត ដោយមានទំហំតូចច្រឡឹង បើប្រៀបធៀបទៅនឹងបណ្ដាកោះផ្សេងទៀតនៃឧទ្យានជាតិរាម។ លើសពីនេះ លើកោះសម្បូរទៅដោយត្រី ផ្កាថ្ម មានថ្មដុះជាច្រើន និងមានទឹកសមុទ្រខៀវស្រងាត់នៅព័ទ្ធជុំវិញ ដែលធ្វើឱ្យកោះនេះកាន់តែទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តបានច្រើន។
សូមលោកអ្នកទស្សនារូបភាពខាងក្រោម៖
-
ដោយ៖ អ៊ុត រស្មី
-
© រក្សាសិទ្ធិដោយ thmeythmey25.com

