ខ្វះក្រុមហ៊ុនអាកាសចរណ៍ ធ្វើឱ្យកម្ពុជា មានទេសចរអន្តរជាតិតិចជាងប្រទេសជិតខាង

12/02/2024 3:41 pm ភ្នំពេញ

សៀមរាប៖ វិស័យអាកាសចរណ៍ ជាវិស័យស្នូល និងផ្តល់អាទិភាពចម្បង បន្ទាប់ពីការធ្វើដំណើរតាមផ្លូវគោក និងទឹក។ នាបច្ចុប្បន្ន ការហោះហើរនៅកម្ពុជា គឺមិនមានភាពល្អប្រសើរនោះឡើយ បើធៀបនឹងវិស័យអាកាសចរណ៍ប្រទេសជិតខាង។ លោក ឌុច សារ៉េត អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ប្រទេសជិតខាងមានដៃគូក្រុមហ៊ុនអាកាសចរណ៍ច្រើន សម្រាប់ដឹកភ្ញៀវ។ បណ្តាប្រទេសទាំងនោះ បា​នវិវត្តខ្លួនទៅមុខ ដោយឡែកកម្ពុជា ទើបតែចាប់ផ្តើមកសាងព្រលានយន្តហោះ ដូច្នេះវិស័យអាកាសចរណ៍មិនមាននិរន្តរភាពនៅឡើយ។ លោក បន្ដថា កម្ពុជាកំពុងខ្វះធនធានច្រើនក្នុងវិស័យនេះដូចជា កង្វះជើងហោះហើរត្រង់ ពិសេសក្រុមហ៊ុនអាកាសចរណ៍ ដែលហេតុផលទាំងនេះ ធ្វើឱ្យកម្ពុជា មានទេសចរអន្តរជាតិតិចជាងប្រទេសជិតខាង។



ដើម្បីជ្រាបកាន់តែច្បាស់ សូម លោក អ្នកនាង អញ្ជើញទស្សនាវីដេអូដូចតទៅ៖

ព័ត៌មានទាក់ទង