«យសោធរេស្វរៈ» ជាឈ្មោះដើមរបស់ប្រាសាទភ្នំបាខែង

20/03/2024 3:23 pm ភ្នំពេញ

សៀមរាប៖  ព្រះបាទយសោវរ្ម័នទី១ បានយកភ្នំបាខែង ជាផ្ចិតរាជធានី និងបានសង់ប្រាសាទ ដែលបច្ចុប្បន្ន ត្រូវបានគេហៅថា «ប្រាសាទភ្នំបាខែង» នៅលើកំពូលភ្នំនេះតែម្ដង។ បើតាមការបញ្ជាក់របស់លោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដំបូងឡើយ ប្រាសាទភ្នំបាខែង មានឈ្មោះថា យសោធរគិរី ដែលពាក្យ គិរី មានន័យថា ភ្នំ។

 

ប្រាសាទភ្នំបាខែង ត្រូវបានធ្វើបុណ្យឆ្លងនៅឆ្នាំ ៩១០ ក្រោយសាងសង់រួចរាល់។ ប្រាសាទភ្នំបាខែង ត្រូវបានប្រសិទ្ធនាមថា «យសោធរេស្វរៈ» តាមនាមព្រះសិវៈ។ នៅប្រាង្គកណ្ដាល ព្រះអង្គ តម្កល់សិវៈលិង្គ យសោធរេស្វរៈ នេះ។ ព្រះបាទយសោវរ្ម័នទី១ បានសង់ប្រាសាទលើភ្នំយសោធរ ដោយដាប់ថ្មភ្នំ ធ្វើជាខឿនប្រាសាទចំនួន ៥ថ្នាក់។ ព្រះបាទយសោវរ្ម័នទី១ ក៏ចាប់ចិត្តជាមួយភ្នំផ្សេងៗទៀត ដូចជា ភ្នំក្រោម និងភ្នំបូក។ ព្រះអង្គ ក៏បានសង់ប្រាសាទនៅលើកំពូលភ្នំទាំងនេះផងដែរ។ 

ប្រាសាទភ្នំបាខែង ត្រូវបានសាងសង់លើភ្នំធម្មជាតិតែម្ដង ដែលដាប់ថ្មភ្នំ ធ្វើជាខឿនចំនួន ៥ជាន់។ ប្រាសាទនេះ ក៏ប្រើប្រាស់ថ្មភក់ និងថ្មបាយក្រៀមផងដែរ។ នៅក្បែរប្រាសាទ ក៏មានអគារធ្វើអំពីឥដ្ឋនោះដែរ។ បុរាណវិទូ ហៅអគារឥដ្ឋនេះថា «ប្រាសាទរណប» ដែលនៅជុំវិញ ប្រាសាទភ្នំបាខែង។ បុរាណវិទូ ជា សារិទ្ធ បញ្ជាក់ថា ប្រាសាទរណបនេះ មានចំនួន ៤៤ប្រាសាទ ដែលខ្លះបានដួលរលំបាត់ នៅសល់តែខឿនប៉ុណ្ណោះ។ 

សូមស្ដាប់បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ និងលោក ជា សារិទ្ធ បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖ 


 

ព័ត៌មានទាក់ទង