កណ្តាល៖ រយៈពេលជាង៣ឆ្នាំមកហើយ ដែលអ្នកស្រី សៀង លីគាង ងាកមកដាំបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់ឱ្យផ្សារទំនើបៗ នៅរាជធានីភ្នំពេញ។ ម្ចាស់ចម្ការដើមខាត់ណា រូបនេះ បានបញ្ជាក់ដូច្នេះ៖«ដាំបន្លែសរីរាង្គមិនពិបាកលក់ទេ ឲ្យតែយើងថែទាំបានល្អ គឺទីផ្សារចាំតែស្វាគមន៍យើង»។ កសិករវ័យ៤៩ឆ្នាំ សៀង លីគាង អះអាងថា ការដាំបន្លែសរីរាង្គ គឺទទួលបានប្រាក់ចំណេញច្រើនជាងដាំបន្លែគីមី ហើយ...