កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ រយៈពេល៣ថ្ងៃ

23/04/2024 3:52 pm ភ្នំពេញ

កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្កាក់ និងផ្គរ រន្ទះ រយៈពេល៣ថ្ងៃ ដោយសារសម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា និងសមុទ្រចិនខាងត្បូង។



ការព្យាកររបស់ក្រសួងធនធានទឹក និង ឧតុនិយម ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី២៥ ខែមេសា តំបន់វាលទំនាប នឹងមានខ្យល់បក់ពីទិសអាគ្នេយ៍ និងទិសនិរតីមានល្បឿនមធ្យម ៣,៥ ម៉ែត្រក្នុងមួយវិនាទី។ ក្នុងនោះ អាចនឹងមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្កាក់ គ្របដណ្ដប់លើផ្ទៃដី២ភាគរយ។

ចំណែក តំបន់មាត់សមុទ្រ នឹងមានខ្យល់មកពីទិសនិរតីមានល្បឿនមធ្យម ២,៥ម៉ែត្រក្នុងមួយវិនាទី និងមានរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ៕

ដោយ៖ ជៃ ភានិត

ព័ត៌មានទាក់ទង