ឧទ្យានជាតិ សំណង់បេតិកភណ្ឌ ដងព្រែក និងទីជនបទ ជាគោលដៅទាក់ទាញបំផុតនៃខេត្តកំពត

15/02/2024 9:40 am កំពត

កំពត ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន រាប់ចាប់ពី តំបន់អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃ ,ប្រវត្តិសាស្រ្ត, វប្បធម៌, ភ្នំ, ព្រែក និង កសិទេសចរណ៍ជាដើម។ តំបន់នីមួយៗ ត្រូវបាន​បែងចែកជា ៤ផ្នែកសំខាន់ៗដូចជា ឧទ្យានជាតិព្រះមុនីវង្សបូកគោ, ក្រុងកំពតសំណង់បេតិកភណ្ឌ, ដងព្រែកកំពង់បាយ និងទីជនបទនៃខេត្តកំពត។ សក្តានុពលនៃតំបន់ទេសចរណ៍ក្នុងខេត្តនេះ បានទាក់ទាញភ្ញៀវជិតឆ្ងាយ មកកម្សាន្តមិនចេះជិនណាយ។--
-

កំពត ចែកចេញជាក្រុង២ និងស្រុក ៧ រួមមាន ក្រុងកំពត និងក្រុងបូកគោ ស្រុកកំពង់ត្រាច ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។ ខេត្តកំពតនេះ មាន​ តំបន់ទេសចរណ៍ចំនួន ៣៩កន្លែង ក្នុងនោះ​មាន​តំបន់​សមុទ្រ​, ទឹកធ្លាក់​, ព្រៃកោងកាង និង​តំបន់​ព្រៃភ្នំ​ជាដើម​។ 
 
ចំពោះកញ្ចប់ខ្សែក្រុងកំពតសំណង់បេតិកភណ្ឌ មានដូចជា ស្រះឈូក, សំណង់បេតិកភណ្ឌ, ផ្សាររាត្រីកំពត,តំបន់ផ្សារក្រណាត់ និងជិះទូកមើលអំពិលអំពែក។ ទីតំាងទាំង៥នេះ មានចម្ងាយ១គីឡូម៉ែត្រពីក្រុងកំពត ស្ថិតនៅភូមិសុវណ្ណសាគរ។ រីឯ វត្តត្រើយកោះ មានចម្ងាយពីក្រុងប្រមាណ ៣គីឡូម៉ែត្រ ស្ថិតនៅភូមិតាអង្គ។ ដោយឡែក ទេសភាពតាមព្រែកកំពង់បាយ,ភូមិតាដិបឬភូមិបារាំង ក៏មានទីតាំងមិនឆ្ងាយពីក្រុងកំពតនោះឡើយ។ 
 
សម្រាប់កញ្ចប់ខ្សែឧទ្យានជាតិព្រះមុនីវង្សបូកគោ រួមមានតំបន់ទេសចរណ៍ណាតាយ៉ា មានចម្ងាយ ១៨គីឡូម៉ែត្រពីក្រុង ស្ថិតនៅភូមិព្រែកអំពិល, កែបថ្មី មានចម្ងាយ៨គីឡូម៉ែត្រ ស្ថិតនៅភូមិកែបថ្មី, ភ្នំដូង មានចម្ងាយ៧ គីឡូម៉ែត្រ, ឋានសួគ៌បូកគោ មានចម្ងាយ៤២គីឡូម៉ែត្រ, ប្រាសាទភ្នំខ្យង និងព្រែកក្តាតអេកូរីសត មានចម្ងាយ៤២គីឡូម៉ែត្រដូចគ្នា។ ចំពោះ សហគមន៍ទេសចរណ៍ព្រែកត្នោត និងសហគមន៍ទេសចរណ៍អន្លង់ធំ មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ។ តំបន់ទេសចរ ទាំងនេះ គឺមានសក្តានុពលខ្លាំង និងមានទេសចរទៅកម្សាន្តច្រើន ដោយសារ ធម្មជាតិព្រៃភ្នំ ឆ្នេរសមុទ្រ ទឹកធ្លាក់ រូងភ្នំជាដើម។ 
 
កញ្ចប់ខ្សែជីវិតនៅលើដងព្រែកកំពង់បាយ មានដូចជា ដូងទេ មានចម្ងាយ៦គីឡូម៉ែត្រ,ឧទ្យានដងព្រែក មានចម្ងាយ និងទឹកឈូ៨គីឡូម៉ែត្រ។ ចំពោះ កោះតាដា ចម្ការទុរេន កន្លែងផលិតនំខ្មែរ គឺមានចម្ងាយ ១៣គីឡូម៉ែត្រពីក្រុងកំពត។ ទីតាំងទាំង ៦នេះ ស្ថិតនៅភូមិម៉ាក់ប្រាង្គ ស្រុកទឹកឈូ ដែលសម្បូរទៅដោយកន្លែងកម្សាន្តសម្រាប់ទេសចរ ដូចជា ឆ្នេរព្រែក ទឹកធ្លាក់ ទឹកជ្រោះជាមដើម។ សម្រាប់ភូមិកំពត មានចម្ងាយ ៤គីឡូម៉ែត្រ ស្ថិតនៅភូមិកំពុងគ្រែង ស្រុកទឹកឈូ ដោយភូមិនេះមានទេសចរភាពស្រស់ត្រកាល និងផ្ទះស្នាក់ជាដើម។
 
កញ្ចប់ខ្សែដំណើរស្វែងយល់ទីជនបទ មានលក្ខណៈសម្បូរបែប មិនចាញ់ទីតាំងផ្សេងឡើយ រាប់ចាប់ពី ភ្នំកំពង់ត្រាច មានចម្ងាយ៣៨គីឡូម៉ែត្រ  ស្ថិតនៅភូមិដំណាក់កន្ទួត។ ភ្នំឈ្ងោក និងទំនប់ប្រទក្សក្រឡា និងកាហ្វេវេហា ​ មានចម្ងាយ១២គីឡូម៉ែត្រ។ ភ្នំនាងសេដាឱន មានចម្ងាយ ៨គីឡូម៉ែត្រ, កសិ-ទេសចរណ៍ចម្ការម្រេច មានចម្ងាយ ១៥គីឡូម៉ែត្រ, ឋានសួគ៌ភ្នំវល្លិ៍ មានចម្ងាយ ១៨គីឡូម៉ែត្រ, សហគមន៍ទេសចរណ៍ត្រពាំងសង្កែ មានចម្ងាយ ៧គីឡូម៉ែត្រ, សហគមន៍ទេសចរណ៍កំពង់សាមគ្គី មានចម្ថាយ ១៣គីឡូម៉ែត្រ។ ចម្ការម្រេច មានចម្ងាយជាង ១៧គីឡូម៉ែត្រ និងស្រែអំបិល មានចម្ងាយ៦គីឡូម៉ែត្រ។ តំបន់១១នេះ​ មានកម្សាន្តជាច្រើន សម្រាប់ឱ្យទេសចរបានប្លែកអារម្មណ៍ រួមមាន កីឡាឡើងភ្នំ រូបភ្នំ ព្រៃភ្នំ ដំណាំហូបផ្លែជាដើម។
 
បច្ចុប្បន្ន ខេត្តកំពត កំពុងបង្អួតសម្រស់របស់ខ្លួន ដើម្បីទាក់ចិត្តទេសចរ មកលំហែកាយនាពេលសម្រាក។ តំបន់ឆ្នេរ ព្រៃភ្នំ ពិសេសភ្នំបូកគោ ដងព្រែក ទុរេន ម្រេច និងផលិតផលកសិកម្មជាច្រើនទៀត ពិសេសស្រែអំបិល សុទ្ធសឹងតែជាធនធាន ដែលធ្វើឱ្យខេត្តកំពត ក្លាយជាខេត្តមានសក្តានុពល មិនចាញ់ខេត្តផ្សេងនោះឡើយ៕

ព័ត៌មានទាក់ទង