ស្លឹកឃុនមារ ជាដំបូលផ្ទះ​ និងប្រភពចំណូល​ របស់​សហគមន៍អន្លង់ធំ ស្រុកស្វាយលើ

19/05/2022 2:00 pm សៀមរាប


ដោយ៖ ផាត ដាណេ
សៀមរាប៖ ស្លឹកឃុនមារ ជារុក្ខជាតិព្រៃដែលត្រូវបានប្រជាពលរដ្ឋរស់នៅលើភ្នំគូលែន ប្រើប្រាស់ និងអាស្រ័យផល ស្ទើរក្លាយជាប្រពៃណីហើយ។ ពលរដ្ឋ​សហគមន៍អន្លង់ធំ ស្រុកស្វាយលើ បេះស្លឹកឃុនមារ​​ហាលឱ្យស្ងួត ហើយដេរភ្ជាប់គ្នាប្រមាណ២-៣ម៉ែត្រ ប្រក់ជាដំបូល​ និងធ្វើជាជញ្ជាំងផ្ទះ ជំនួសការប្រើប្រាស់សង្ក័សី។ ដំបូល និងជញ្ជាំងផ្ទះស្លឹកឃុនមារ អាចជាជម្រកដ៏ត្រជាក់របស់ប្រជាសហគមន៍បានប្រមាណ ៧ ទៅ៨ឆ្នាំឯណោះ ទើបពុកផុយ ហើយត្រូវផ្លាស់ប្តូរថ្មី។ ក្រៅពីដេរស្លឹកឃុនមារប្រក់ផ្ទះរស់នៅ ស្លឹកឃុនមារ ក៏ជាប្រភពចំណូលដ៏សំខាន់មួយ របស់ប្រជាសហគមន៍​អន្លង់ធំដែរ ក្រៅពីការធ្វើចម្ការ។ ស្លឹកឃុនមារ ដែលដេររួច​ អាចលក់បានតម្លៃ ១៥ ០០០រៀល ក្នុងមួយម៉ែត្រ។


 

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៥​ ខែឧសភា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្ត រយៈពេល៣ថ្ងៃ ដោយនាំភ្ញៀវទេសចរទៅតំបន់បឹងទន្លេសាប និងតំបន់ធម្មជាតិប្លែកៗ​ជាច្រើនកន្លែងនៅលើភ្នំគូលែន។ 

សូមអញ្ជើញលោក-អ្នកនាងទស្សនាទិដ្ឋភាពខាងក្រោមដូចតទៅ៖


 
 

ព័ត៌មានទាក់ទង