សហគមន៍អេកូទេសចរកំពង់ភ្លុក ទីគយគន់ថ្ងៃលិច ដ៏ត្រកាលនាបឹងទន្លេសាប

18/05/2022 5:00 pm សៀមរាប


ដោយ៖ ផាត ដាណេ
សៀមរាប៖ ព្រះអាទិត្យអស្តង្គត បញ្ចេញរស្មីពណ៌មាសជះពាសផ្ទៃទឹកទន្លេសាប ក្នុងសហគមន៍អេកូទេសចរកំពង់ភ្លុក ស្ថិតក្នុងស្រុកបាគង ខេត្តសៀមរាប ហាក់ជួយរំសាយទុក្ខកង្វល់ ភាពហត់នឿយរបស់ទេសចរ ឱ្យលិចបាត់តាមដួងព្រះអាទិត្យដូច្នោះដែរ។ ពន្លឺភ្លឺជះពាសពេញផ្ទៃទឹកបឹងដ៏ល្វឹងល្វើយ បានទាក់ទាញអារម្មណ៍អ្នកទេសចរឱ្យទស្សនា ហើយនាំគ្នាផ្ដិតរូបភាព ជាកម្រងអនុស្សាវរីយ៍ដោយខានពុំបាន។ សំឡេងទឹកទន្លេជាតន្រ្តី និងសំឡេងសត្វយំឆ្លើយឆ្លងគ្នាឥតដាច់ បានបង្កើតនូវបរិយាកាសរីករាយបន្ថែមទៀតដល់អ្នកទេសចរដែរ។



តាមរយៈក្រុមជំរំតង់ Cambodia Amazing Trip Planner ដែលរៀបចំដំណើរកម្សាន្ត ទៅតំបន់បឹងទន្លេសាប និងតំបន់ធម្មជាតិភ្នំគូលែន កាលពីថ្ងៃទី១៣-១៥ ខែឧសភា សារព័ត៌មានថ្មីៗ២៥ សូមនាំអារម្មណ៍ប្រិយមិត្តទស្សនាទិដ្ឋភាពខាងក្រោមដូចតទៅ៖



 

ព័ត៌មានទាក់ទង