«រ៉ាមសារ» តំបន់ព្រៃលិចទឹកដ៏សំខាន់ក្នុងខេត្តស្ទឹងត្រែង

06/04/2021 12:00 pm ស្ទឹងត្រែង

ស្ទឹងត្រែង៖ «រ៉ាមសារ» ខេត្តស្ទឹងត្រែង ជាតំបន់ដីសើម មានសក្ដានុពលអេកូទេសចរណ៍ គ្របដណ្ដប់ដោយព្រៃលិចទឹក តម្រៀបគ្នាជាជួរៗរេខ្លួនទៅតាមលំហូរនៃខ្សែទឹកទន្លេមេគង្គ។ តំបន់ដីសើមមួយនេះ មានផ្ទៃដីប្រមាណ ១,៤ម៉ឺនហិកតា តាមដងទន្លេមេគង្គនៃព្រំដែនខ្មែរ-ឡាវ ដែលជម្រកសត្វស្លាប និងមច្ឆជាតិដ៏សំខាន់ ក្នុងប្រទេសកម្ពុជា។ សម្រស់ធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែងនេះ បានក្លាយជាភាពទាក់ទាញមួយដល់ភ្ញៀវទេសចរទៅកម្សាន្ត ហើយអាចជួយសម្រួលជីវភាពរស់នៅរបស់ពលរដ្ឋក្នុងតំបន់នោះផងដែរ។



តាមរយៈដំណើរកម្សាន្តជាមួយក្រុមជំរំតង់ Cambodia Amazing Trip Planner រយៈពេល២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែកុម្ភៈ ឆ្នាំ២០២១ សារព័ត៌មាន ThmeyThmey25 បានផ្ដិតយករូបភាពយ៉ាងស្រស់ស្អាតជាច្រើននៃតំបន់រ៉ាមសារ ខេត្តស្ទឹងត្រែង។ សូមអញ្ជើញលោក-អ្នកនាង ទស្សនាទិដ្ឋភាពខាងក្រោមដូចតទៅ៖














ព័ត៌មានទាក់ទង