យុវជន១៧នាក់ជិះកង់ និងថតរូបដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍ថ្មីៗនៅសៀមរាប

24/09/2020 2:16 pm សៀមរាប

សៀមរាប៖ «តោះទៅលេងសៀមរាប» ជាឈ្មោះយុទ្ធនាការរបស់យុវជនខ្មែរ១៧នាក់ ដែលបាននាំគ្នា ជិះកង់ និងថតរូបដើម្បីជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ថ្មីនៃខេត្តសៀមរាប។ យុវជនទាំងនោះ មានទឹកចិត្តតែមួយ ដែលចង់ជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ផ្សេងៗក្នុងខេត្តសៀមរាបឲ្យកាន់តែមានភាពល្បីល្បាញ។ 

សូមអញ្ជើញទស្សនាវីដេអូ Vlog ដូចខាងក្រោម៖ 

 

លោក សុខ មករា ប្រធានក្រុម «តោះទៅលេងសៀមរាប» បានលើកឡើងថា គោលបំណងនៃការបង្កើតក្រុមនេះឡើង ព្រោះចង់ឲ្យភ្ញៀវទេសចរ ទៅលេងនៅខេត្តសៀមរាបកាន់តែមានភាពងាយស្រួល និងបានស្គាល់នូវតំបន់ទេសចរណ៍ថ្មីៗ ដែលគេមិនស្គាល់ពីមុន។

លោក មករា បន្តរំពឹងថា ៨០ទៅ៩០ភាគរយ ភ្ញៀវជាតិ និងអន្តជាតិ នឹងស្គាល់តំបន់រមណីយដ្ឋាននានាក្រៅពីតំបន់អង្គរ។ លោក មករា នឹងក្រុមទាំងមូលបានប្តេជ្ញាចិត្ត និងខិតខំផ្សព្វផ្សាយតំបន់នៃខេត្តសៀមរាបឲ្យកាន់តែខ្លាំង ទោះបីមានឧបសគ្គយ៉ាងណា។ 

គួរបញ្ជាក់ ផ្លូវកង់នៅខេត្តសៀមរាប មានប្រវែងជាង២៣គីឡូម៉ែត្រ បានក្លាយជាទីទាក់ទាញសម្រាប់ភ្ញៀវជាតិ និងអន្តជាតិយ៉ាងច្រើន។ ក្រៅពីបានទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាត និងអាកាសធាតុត្រជាក់ នៅតាមតំបន់អង្គរភ្ញៀវទេសចរ ក៏អាចសិក្សាអំពីជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់អង្គរផងដែរ៕ 








 

ព័ត៌មានទាក់ទង