ទៅ​សៀមរាប​! កុំ​រំលង​កន្លែង​បាញ់​ធ្នូ «​បន្ទាយ​ជ័យ៨០២» នៅ​ស្រុក​ប្រាសាទ​បាគង

16/09/2020 9:00 am សៀមរាប

ក្នុងឱកាសពិធី​បុណ្យ​ភ្ជុំ ចាប់ពី​ថ្ងៃទី​១៦-១៨ កញ្ញា ភ្ញៀវទេសចរ​ដែលមាន​បំណង​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប មិនគួរ​រំលង​កន្លែង​បាញ់​ធ្នូ «​បន្ទាយ​ជ័យ​៨០២» ស្ថិតនៅ​ស្រុក​ប្រាសាទបាគង​។ «​បន្ទាយ​ជ័យ​៨០២» ជាទី​តាំង​បាញ់​ធ្នូ មាន​ទាំង​ធ្នូ​បុរាណ និង​សម័យ ដែល​សាធារណជន អាច​បាញ់​លេង​កម្សាន្ត និង​ឈ្វេងយល់​បន្ថែម​អំពី​ធ្នូ​។ ក្រៅ​ជាទី​តាំង​បាញ់​ធ្នូ «​បន្ទាយ​ជ័យ​៨០២» មាន​ផ្ដល់​សេវាកម្ម​ដូចជា អាហា​រដ្ឋា​ន​, ការ​ស្នាក់នៅ​ក្នុងផ្ទះ​ទ័ព​បុរាណ និង​បោះតង់​ជាដើម​។



​ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ៦​ល្ងាច «​បន្ទាយ​ជ័យ​៨០២» បាន​បើកទ្វារ​រង់ចាំ​ភ្ញៀវទេសចរ​មក​បាញ់​ធ្នូ​កម្សាន្ត​, ទទួលទាន​អាហារ​បែប​ស្រុកស្រែ និង​ស្នាក់​នៅផ្ទះ​ទ័ព​បុរាណ រួមទាំង​បោះតង់​ជាដើម​។ លើសពីនេះ «​បន្ទាយ​ជ័យ​៨០២» មាន​ផលិត​សព្វាវុធ​បុរាណ​រួមមាន ធ្នូ ដាវ លំពែង ផ្គត់ផ្គង់​សម្ភារ​កីឡា​បាញ់​ធ្នូ និង​ប្រហុក​អង្គ្រង (​ប្រហុក​បន្ទាយទ័ព​)​។ 

​បន្ទាយ​ជ័យ​៨០២ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្ទឹង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ភ្ញៀវទេសចរ​ជាតិ​-​អន្ដរជាតិ​អាច​ទំនាក់ទំនង​ទៅកាន់​បុគ្គលិក​ផ្នែក​ទីផ្សារ​តាមរយៈ​លេខ​ទូរ​សព្ទ ០៩៨  ៩៥៥  ៦៤៤ និង ០១២ ៩៥៥ ៦៤៤  ដើម្បី​សាកសួរ​ពី​ប្រភេទ​សេវាកម្ម​ផ្សេងៗ​៕

​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​៖ 













ព័ត៌មានទាក់ទង