ទិដ្ឋភាពបន្ទាយលង្វែកកំពុងប្រាកដឡើងវិញ

19/06/2021 5:00 pm ភ្នំពេញ

រយៈពេល១ឆ្នាំហើយ ដែលក្រុមហ៊ុន ហេង អភិវឌ្ឍន៍របស់​លោកស្រី សៀង ចាន់ហេង កំពុង​សាងសង់​​រមណីយដ្ឋាន​រាជិនីលង្វែក ដែលនឹង​មានទិដ្ឋភាពស្រដៀងនឹងបន្ទាយលង្វែក។ រមណីយដ្ឋាន​រាជិនី មាន​ទំហំ​ជាង​២០០ហិចតា កំពុង​ត្រូវបាន​សាងសង់​នៅជាប់អតីត​រាជធានីលង្វែក​កាលពី​៥០០ឆ្នាំមុន។



និយាយ​​ពីបន្ទាយលង្វែក គេនឹកឃើញដល់​ព្រៃឫស្សី និងប្រាក់ឌួង។ នៅក្នុងសម័យលង្វែកនេះ  ព្រះមហាក្សត្រ  ចន្ទរាជា  ឬអង្គចន្ទទី១  (១៥១៦-១៥៦៦)  គឺជាបិតាស្ថាបនិកបន្ទាយលង្វែក  ហេីយត្រូវស្គាល់ថាជាក្សត្រខ្លាំងពូកែ  ក្រោយសម័យអង្គរ។ លោកស្រី សៀង ចាន់ហេង ម្ចាស់​ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានដាំឫស្សីឡើងវិញរាប់ម៉ឺនដើម, ឆ្លាក់ថ្មធ្វើប្រាក់ឌួង និងកំពុង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​ធ្វើយ៉ាងណាឱ្យពលរដ្ឋ​ខ្មែរ​ដែល​មកកម្សាន្តក្នុងរមណីយដ្ឋាន​បាន​យល់និងស្គាល់​ទិដ្ឋភាព​​រាជធានីលង្វែក។តាម​គម្រោង​ ការដ្ឋាន​រមណីយដ្ឋាន​រាជិនីលង្វែក​នឹង​ត្រូវបញ្ចប់នៅក្នុង​ឆ្នាំ​២០២៣។
 


 

ព័ត៌មានទាក់ទង