ប្រាសាទសំបូរព្រៃគុក​ប​ង្អួ​ត​សម្រស់ នា​រដូវវស្សា​

17/06/2020 10:00 am កំពង់ធំ

កំពង់ធំ​៖ ព្រះអាទិត្យ​បាន​រះ បញ្ចេញ​សម្រស់​ពណ៌​មាស​ត្រចះត្រចង់​លើ​ប្រាង្គ​ប្រាសាទសំបូរព្រៃគុក ដែល​ធ្វើ​ឲ្យ​តួ​ប្រាសាទ​ប្រែក្លាយ​ទៅជា​ពណ៌​មាស​យ៉ាង​ស្រស់ស្អាត​។ នា​រដូវវស្សា​ស្លឹកឈើ​លាស់​ខ្ចី​ពណ៌​បៃតង បានធ្វើ​ឲ្យ​ប្រាសាទ​ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ កាន់តែ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​។ ប្រាសាទសំបូរព្រៃគុក​ដែល​បាន​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​០៨ កក្កដា ២០១៧ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ មាន​ចម្ងាយ​ប្រមាណ​៣៧​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ធំ​៕



​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដែល​ផ្ដិត​ដោយ​លោក ទូច សុវណ្ណ​ឌី អ្នកសារព័ត៌មាន​ថ្មីៗរាជធានី-ខេត្ត​ដូចតទៅ​៖















ព័ត៌មានទាក់ទង