ចូលទស្សនាសួនរុក្ខជាតិអង្គរ កុំភ្លេចទៅមើលក្ងោកពណ៌ស!

06/05/2024 9:57 am សៀមរាប

យើងធ្លាប់តែឃើញក្ងោកបៃតង ចម្រុះពណ៌នឹងពណ៌នានាផ្សេងទៀត។ ប៉ុន្តែនៅក្នុងសួនឧទ្យានអង្គរ មានក្ងោកពណ៌ស ពីរក្បាល ដែលកំពុងរស់នៅលាយឡំជាមួយសត្វក្ងោកបៃតងជិត២០ក្បាលទៀត។ ក្ងោកស ជាប្រភេទ សត្វស្រុកដែលត្រូវបានគេបង្កាត់លក់នៅតាម ទីផ្សារដែរ។



តាំងពីថ្ងៃបើកដំណើរការទទួលទេសចរ នាថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២ សួនរុក្ខជាតិអង្គរ មានសត្វ ចម្រុះជាង ២០ប្រភេទ ផ្កាចម្រុះជាង ៥០០ប្រភេទ និងរុក្ខជាតិជម្រុះ ជាច្រើនម៉ឺនដើម។ ទាំងរុក្ខជាតិ និង សត្វ គ្រប់ប្រភេទ ដែលមានវត្តមាននៅក្នុងសួនរុក្ខជាតិអង្គរ ត្រូវបានរៀបចំក្នុងគោលដៅ អភិរក្សផង និង ដាក់ បង្ហាញឱ្យសាធារណជនបានស្គាល់ផងដែរ។

នៅពេលនេះ សួនរុក្ខជាតិអង្គរ ត្រូវបានពង្រីក រហូតដល់ជាង ១៥០ហិកតា ជាមួយនឹង គម្រោងបង្កើត ផ្លូវដើររហូតដល់ កសិណ ខាងត្បូងនៃប្រាសាទអង្គរវត្ត ដែលនឹងត្រូវបើកឱ្យសាធារណជន នាពេលខាងមុខ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖

ព័ត៌មានទាក់ទង