កញ្ញា យក់ ដាណែ​ត ​​​បើកហាងផ្គត់ផ្គង់ឯកសណ្ឋានពេទ្យ ដើម្បី​តម្រូវការទីផ្សារ

24/04/2022 3:00 pm ភ្នំពេញ

ដោយ៖ សុង សុធាវី 

ភ្នំពេញ៖​ កញ្ញា យក់ ដាណែត គឺជាគ្រូពេទ្យមួយរូប ហើយក៏ជាម្ចាស់អាជីវកម្មផ្គត់ផ្គង់ឯកសណ្ឋានពេទ្យ ឈ្មោះថា Medical Fashion Shop ដែលមាន៣សាខានៅរាជធានីភ្នំពេញដែរ​។ គ្រូពេទ្យ​វ័យ ២៨ឆ្នាំរូបនេះ បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា មូលហេតុដែលខ្លួនសម្រេចចិត្តបើកជំនួញមួយនេះ ព្រោះក្នុងនាមជាអ្នកធ្វើការក្នុងផ្នែកសុខាភិបាលផ្ទាល់ កញ្ញា​ពិបាកស្វែងរកទិញឯកសណ្ឋានពេទ្យដែលត្រូវចិត្ត និងត្រូវចំណាយពេល​វេលាច្រើន ក្នុងការវាស់កាត់ឯកសណ្ឋានពេទ្យ។ ដូចនេះទើបកញ្ញា សម្រេចចិត្តបើកជំនួញនេះ ដើម្បីបំពេញតម្រូវការទីផ្សារមុនគេតែម្តង។


 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងកញ្ញា យក់ ដាណែត ម្ចាស់ហាង Medical Fashion​Shop ដូចតទៅ៖

 
ក្រៅពីធ្វើការផ្នែកសុខាភិបាល កញ្ញា ដាណែត បើកហាងលក់ឯកសណ្ឋានពេទ្យ

ក្រៅពីធ្វើការផ្នែកសុខាភិបាល កញ្ញា ដាណែត បើកហាងលក់ឯកសណ្ឋានពេទ្យ ព្រោះងាយយល់ពីតម្រូវការអតិថិជន =========================== កញ្ញា យក់ ដាណែត គឺជាគ្រូពេទ្យមួយរូប ហើយក៏ជាម្ចាស់អាជីវកម្មផ្គត់ផ្គង់ឯកសណ្ឋានពេទ្យ ឈ្មោះថា Medical Fashion Shop ដែលមាន៣សាខានៅរាជធានីភ្នំពេញដែរ។ គ្រូពេទ្យវ័យ ២៨ឆ្នាំរូបនេះ បានប្រាប់កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗថា មូលហេតុដែលខ្លួនសម្រេចចិត្តបើកជំនួញមួយនេះ ព្រោះក្នុងនាមជាអ្នកធ្វើការក្នុងផ្នែកសុខាភិបាលផ្ទាល់ កញ្ញាពិបាកស្វែងរកទិញឯកសណ្ឋានពេទ្យដែលត្រូវចិត្ត និងត្រូវចំណាយពេលវេលាច្រើន ក្នុងការវាស់កាត់ឯកសណ្ឋានពេទ្យ។ ដូចនេះទើបកញ្ញា សម្រេចចិត្តបើកជំនួញនេះ ដើម្បីបំពេញតម្រូវការទីផ្សារមុនគេតែម្តង។ តើកញ្ញាបង្កើតហាងទាំងបីសាខានេះឡើងក្នុងរូបភាពបែបណាខ្លះ ក្នុងនាមជាគ្រូពេទ្យម្នាក់? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ កញ្ញា យក់ ដាណែត ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោកអ្នកនាងទស្សនាបទសម្ភាស រវាង កញ្ញា យក់ ដាណែត ម្ចាស់ហាងលក់សណ្ឋានពេទ្យ Medical Fashion Shop ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ #ThmeyThmey #ThmeyThmey25 #ថ្មីៗ ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ សម្ភាស៖ សុង សុធាវី ថត៖ ងាវ ច័ន្ទគ្រឹស្នា កាត់ត៖ ងាវ ច័ន្ទគ្រឹស្នា

-- ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY

Posted by Thmey Thmey 25 on Thursday, April 21, 2022


កញ្ញា យក់ ដាណែត ​​បច្ចុប្បន្នគឺជាម្ចាស់ហាង Medical Fashion Shop ដែលគ្រូពេទ្យរូបនេះ បានបង្កើតឡើងតាំង​ពី​នៅជានិស្សិត​ម្ល៉េះ។ កញ្ញា យក់ ដាណែត បានប្រាប់កម្មវិធី«គំ​និត​ថ្មី» នៃសារព័ត៌មានថ្មីៗថា មូលហេតុដែលកញ្ញាសម្រេចចិត្តបើកអាជីវកម្មនេះ ព្រោះតែចិត្តស្រលាញ់ និងឧប្បនិស្ស័យជ្រាលជ្រៅក្នុងការធ្វើជំនួញ បើទោះបីជាមិនមានការគាំទ្រពីក្រុមគ្រួសារក៏ដោយ។ ទន្ទឹមនេះ កញ្ញា ក៏មើលឃើញពីឱកាស ដែលអាចផ្គត់ផ្គង់តម្រូវការទីផ្សារ ឯកសណ្ឋានពេទ្យនៅកម្ពុជាផងដែរ។ 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី » គ្រូពេទ្យវ័យ២៨ឆ្នាំរូបនេះ បានពន្យល់ថា៖«ទាក់ទងនឹងអាជីវកម្មហ្នឹង ដំបូងឡើយគឺប៉ាម៉ាក់ គាត់អត់ទាន់ support(គាំទ្រ)ទេ ដោយសារខ្ញុំបើកអាជីវកម្មនេះ តាំងពីកំឡុងពេលនៅកំពុងសិក្សា។ មែនទែនទៅ គាត់ចង់ឱ្យយើងផ្តោត​លើការសិក្សាឱ្យបាន ព្រោះមែនទែនទៅ គាត់ខ្លាចយើងបែកអារម្មណ៍ពីការសិក្សា។ តែដោយសារផ្នត់គំនិតខ្លួនឯង ភាគច្រើនខ្ញុំ(មាន)និស្ស័យជាអ្នកជំនួញច្រើន។ អ៊ីចឹងមានន័យថា ទោះបីជាក្នុងកំឡុងពេលសិក្សា ក៏ខ្ញុំនៅតែអាចចាប់បានបានជំនួញ ២ ៣ទៀតក្នុងដៃ»។

បច្ចុប្បន្ន កញ្ញា យក់ ដាណែត បានពង្រីកហាងរបស់ខ្លួនបានដល់ទៅ៣សាខា នៅរាជធានីភ្នំ​ពេញ​។ អ្នកជំនួញវ័យក្មេងសម្បុរសរូបនេះ បានពន្យល់បន្ថែមថា ដើម្បីអាចគ្រប់គ្រងហាងទាំងមូលបាន តម្រូវឱ្យកញ្ញា បែងចែកពេលវេលាច្បាស់លាស់ ព្រោះថាកញ្ញា ក៏មានការងារពេញម៉ោងមួយរួចទៅហើយ។ មួយវិញទៀត ក្នុងនាមជាអ្នកដឹកនាំមួយរូប កញ្ញា រមែងសម្រិតសម្រាំងនូវធនធានមនុស្សក្នុងហាង ដែលសុទ្ធសឹងតែជាអ្នកមានសមត្ថភាពខ្ពស់ និង​មានគំនិតច្នៃប្រឌិត ក្នុងការចេញម៉ូតឯកសណ្ឋានពេទ្យថ្មីៗរហូត។ លើសពីនេះ កញ្ញា ដាណែត បានជ្រើសរើសទីតាំង ដែលចំតំបន់គោលដៅ សម្រាប់អតិថិជន ជាបណ្តាគ្រូពេទ្យតែម្តង ព្រមទាំងការប្រើប្រាស់បណ្តាញសង្គមក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន។

បើតាមកញ្ញា យក់ ដាណែត ឯកសណ្ឋានពេទ្យដែលផ្គត់ផ្គង់ពីហាងរបស់ខ្លួន មានតម្លៃ​ចាប់ពី២៥ ដល់១០០ដុល្លារ ។ ​សហគ្រិនស្រ្តីរូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ដែលស្រលាញ់ការធ្វើជំនួញ ឱ្យតាំងចិត្តមុតស្រួច ហ៊ានសម្រេចចិត្តដើរតាមក្តីស្រមៃរបស់ខ្លួន ហើយរកឱ្យឃើញនូវអ្វីដែលខ្លួនស្រលាញ់ពិតប្រាកដ និងជាពិសេស​គឺការរៀបចំផែន​ការ​អាជីវកម្មឱ្យបានច្បាស់លាស់  និងយល់ពីសក្តានុពលរបស់ខ្លួន៕

 
 


 

  
 
 
 

 

ព័ត៌មានទាក់ទង