គ្រួសារត្រប៉ែ!

09/05/2024 4:18 pm ភ្នំពេញ

ភ្នំពេញ៖ ត្រប៉ែ ទ្រាបបាយ និងពោតកំបោរ ត្រូវបានដឹកលក់ជារៀងរាល់ថ្ងៃ ដោយក្រុមគ្រួសារអ្នកស្រី ស្រុង នាង។ ស្រ្តីពូកែសម្ដីរូបនេះ បានប្រើប្រាស់ កង់ ដើម្បីដឹក និងធ្វើដំណើរលក់ អាហារទាំងនេះ អស់រយៈពេល២០ឆ្នាំមកហើយ។ អ្នកស្រី ស្រុង នាង បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា ម្តាយរបស់អ្នកស្រីក៏ជាអ្នកលក់ត្រប៉ែដែរ។ បច្ចុប្បន្ន សមាជិកបីនាក់ក្នុងគ្រួសាររបស់អ្នកស្រី សុទ្ធតែជាអ្នកលក់ត្រប៉ែ។


ក្នុងមួយថ្ងៃ អ្នកស្រី ស្រុង នាង អាចលក់បានប្រាក់ចំណេញប្រមាណ ១០ម៉ឺនរៀល។ ស្ត្រីវ័យ៥០ឆ្នាំរូបនេះ បាន ប្រាប់សារព័ត៌មានថ្មីៗ២៥ថា អ្នកស្រីលក់ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោងដល់ម៉ោង២រសៀល នៅតាមសាលារៀន និងតាមផ្ទះ ម្ដុំបឹងត្របែក និងទួលទំពូង ដោយធ្វើដំណើរចុះឡើងៗ។ អ្នកស្រីលក់អាហារទាំងនេះអស់ជារៀងរាល់ថ្ងៃ ដោយសារអ្នកស្រីមានអតិថិជនច្រើន។ អ្នកស្រី ស្រុង នាង បានបន្តថា អ្នកខ្លះអត់ហូបត្រប៉ែប៉ុន្មានទេ ប៉ុន្តែអាណិតអ្នកស្រី និងភាពរួសរាយ៕ 



 

ព័ត៌មានទាក់ទង