ទុរេនជាង២ពាន់ដើមរបស់ លោក សុខ ឡេង ផ្ដល់ទិន្នផលល្អ និងងាយលក់ក្នុងឆ្នាំនេះ   

19/05/2022 4:00 pm ត្បូងឃ្មុំ


ដោយ៖ ជី ចំរ៉ុង 

មានចម្ងាយប្រហែលជាង ២៣គីឡូម៉ែត្រពីទីរួមខេត្តត្បូងឃ្មុំ ចម្ការទុរេនជាង២០ហិកតា របស់លោក សុខ ឡេង នឹងចាប់ផ្ដើមប្រមូលផលនៅចុងខែឧសភានេះ ។ បើតាមលោក សុខ ឡេង នៅឆ្នាំនេះ ការប្រមូលផលនឹងកើនឡើង ចន្លោះពី ១៣០ ទៅ ១៤០តោន ដោយសារចំនួនដើមទុរេនថ្មីបានផលកើនឡើង និងការខិតខំថែទាំដើមទុរេនចាស់ៗ ទទួល បានទិន្នផលល្អ បើទោះបីដើមទុរេនខ្លះមានអាយុជាង ២០ឆ្នាំក៏ដោយ ។ កសិករវ័យ ៦១ឆ្នាំរូបនេះ បញ្ជាក់ថាទីផ្សារលក់ទុរេននៅតែល្អ ដ្បិតពេលនេះមានឈ្មួញកក់យកទៅលក់បន្តអស់ចំនួន ៤០ភាគរយហើយ ។ លោក សុខ ឡេង លក់ទុរេនបានតម្លៃដូចឆ្នាំមុនដែរ គឺតម្លៃបោះដុំ ១៥ ០០០ រៀលក្នុងមួយគីឡូក្រាម ។

 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
 

ព័ត៌មានទាក់ទង