តំបន់ទេសចរណ៍ ៣៩កន្លែងនៅកំពត រង់ចាំទេសចរមកកម្សាន្ត...

19/04/2024 9:50 am កំពត

កំពត៖ ឧទ្យានជាតិ សំណង់បេតិកភណ្ឌ ដងព្រែក និងទីជនបទ ជាគោលដៅទាក់ទាញបំផុតនៃខេត្តកំពត។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ប្រាប់សារព័ត៌មានឌីជីថលថ្មីៗឱ្យដឹងថា ខេត្តកំពត មានតំបន់ទេសចរណ៍ ៣៩កន្លែង ដែលជាទីទេសចរណ៍សម្រាប់ទេសចរទៅទស្សនាកម្សាន្ត។



ខេត្តកំពត ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន រាប់ចាប់ពីតំបន់អេកូទេសចរណ៍ធម្មជាតិ និងកែច្នៃ ,ប្រវត្តិសាស្រ្ត, វប្បធម៌, ភ្នំ, ព្រែក និង កសិទេសចរណ៍ជាដើម។ តំបន់នីមួយៗ ត្រូវបានបែងចែកជា ៤ផ្នែកសំខាន់ៗដូចជា ឧទ្យានជាតិព្រះមុនីវង្សបូកគោ, ក្រុងកំពតសំណង់បេតិកភណ្ឌ, ដងព្រែកកំពង់បាយ និងទីជនបទនៃខេត្តកំពត។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានឌីជីថលថ្មីៗ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានលើកឡើងថា ក្នុងចំណោមតំបន់ទេសចរណ៍ទាំង៣៩កន្លែង ត្រូវបានបែងចែកជា៤កញ្ចប់។ កញ្ចប់ខ្សែទស្សនាចរណ៍ទាំងនោះរួមមាន កញ្ចប់ខ្សែក្រុងកំពតសំណង់បេតិកភណ្ឌ, កញ្ចប់ខ្សែឧទ្យានជាតិព្រះមុនីវង្សបូកគោ, កញ្ចប់ខ្សែជីវិតនៅលើដងព្រែកកំពង់បាយ និងកញ្ចប់ខ្សែដំណើរស្វែងយល់ទីជនបទ។

សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានឌីជីថលថ្មីៗ ជាមួយលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតដូចតទៅ៖




ព័ត៌មានទាក់ទង