សត្វ​ស្វា​ត្រោស ១​ក្បាល ដែល​ព្រាន​តាម​ប្រមាញ់ ត្រូវបាន​លែង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​វិញ​

01/07/2020 11:00 am មណ្ឌលគីរី

ភ្នំពេញ​៖ សត្វ​ស្វា​ត្រោស ១​ក្បាល ត្រូវបាន​លែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា បន្ទាប់ពី​ត្រូវបាន​ជួយសង្គ្រោះ​ពី​ការតាមប្រមាញ់​នៅក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងបរិស្ថាន​។



​សត្វ​ស្វា​ត្រោស ត្រូវបាន​លែង​ចូលទៅ​ក្នុងព្រៃ​ធម្មជាតិ នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​កែវ​សីមា កាលពី​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០២០​កន្លងមកនេះ ដោយមាន​ការចូលរួម​ពី​លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។ សត្វ​ស្វា​ត្រោស​នេះ ត្រូវបាន​លោក ជី​ម ផ​ន្នី ដែលជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ប្រគល់ជូន​ក្រុមការងារ​អនុវត្ត​ច្បាប់​ចល័ត​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក្រោយ​ជួយសង្គ្រោះ​ពី​ការតាមប្រមាញ់​។  

រូបភាពពីក្រសួងបរិស្ថាន
រូបភាពពី​ក្រសួង​បរិស្ថាន

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោកស្រី ម៉ុម ថា​នី ថ្លែងអំណរគុណ ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែល​បាន​សហការ​ជាមួយ​មន្ត្រី​ល្បាត​នៃ​អង្គការ WWF ខិតខំ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​សម្រាប់​មនុស្ស​គ្រប់​ជំនាន់​។ លោកស្រី ម៉ុម ថា​នី លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា និង​អភិរក្ស​សត្វព្រៃ ដើម្បី​រក្សា​ការពារ និង​បន្ត​ពូជ​ទៅ​ថ្ងៃ​អនាគត​៕

រូបភាពពី​ក្រសួង​បរិស្ថាន

ព័ត៌មានទាក់ទង