ភ្នំពេញ៖ ជាទូទៅ កសិករមួយចំនួនតែងតែបង្កបង្កើនការដាំដុះដំណាំ ឬបន្លែលើសផែនការ ដែលនាំឱ្យមានការកកស្ទះទីផ្សារ ឬលក់មិនចេញតែម្ដង។ ករណីនេះកើតមានស្ទើររាល់ឆ្នាំ ហើយម្ដងម្កាលគេក៏សង្កេតឃើញកសិករខ្លះបានផ្សព្វផ្សាយផលិតផលកសិកម្មខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដើម្បីឱ្យសារធារណជនជួយទិញ ផងដែរ។
លោក ជួ មករា ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា (CACU) មើលឃើញថា បញ្ហានេះ បណ្ដាលមកពីកសិករទម្លាប់ដាំដុះតាមគ្នា ឬតាមប្រពៃណី ដោយមិនបានស្វែងយល់ពីតម្រូវការជាក់លាក់។ ពិសេស ពួកគេខ្វះការទំនាក់ទំនងជាមួយសហគមន៍ ឬអ្នកជំនាញផ្នែកកសិកម្ម ដែលអាចផ្ដល់ការប្រឹក្សា បច្ចកទេស ទីផ្សារ និងរៀបចំផែនការដាំដុះឱ្យបានត្រឹមត្រូវ។ លោក ចាត់ទុកការដាំដុះដដែលនេះ គឺជាការធ្វើកសិកម្មបែបប្រថុយប្រថាន ហើយកសិករក៏ប្រឈមខាតបង់ខ្ពស់ដែរ ប្រសិនបើដាំដុះក្នុងចំនួនច្រើន។
ដើម្បីជ្រាបកាន់តែច្បាស់សូមលោក-អ្នកនាងទស្សនាវីដេអូសម្ភាសខាងក្រោម៖
-
ដោយ៖ ឈុំ ចន្ថា
-
© រក្សាសិទ្ធិដោយ thmeythmey25.com