១០ឆ្នាំចុងក្រោយ សង្គមហ្វារពន្លឺសិល្បៈបណ្តុះកុមារកម្ពុជាបានជាង១ពាន់នាក់ ជារៀងរាល់ឆ្នាំ

08/02/2023 10:00 am ភ្នំពេញ

សៀមរាប៖ សហគ្រាសសង្គមហ្វារក្នុងខេត្តសៀមរាប គឺជាផ្នែកមួយនៃសមាគមហ្វារពន្លឺសិល្បៈដែលមានទីតាំងស្ថិតក្នុងខេត្តបាត់ដំបង។ ក្រុមហ្វារពន្លឺសិល្បៈ បានជួយកុមារកម្ពុជា ភាគច្រើនមានអាយុចាប់ពី ៨ឆ្នាំឡើងទៅ ដោយពួកគេស្រឡាញ់ផ្នែកសិល្បៈ ដូចជា ល្ខោន សៀក តន្រ្តី របាំបុរាណ និងសម័យ ដោយឥតគិតថ្លៃ។ គិតត្រឹមរយៈពេល ១០ឆ្នាំចុងក្រោយមកនេះ សង្គមហ្វារពន្លឺសង្គម បានទទួលបណ្តុះបណ្តាលលើជំនាញជាច្រើនដល់កុមារ ប្រមាណជាង១ពាន់នាក់ ជារៀងរាល់ឆ្នាំ។ នេះជាការលើកឡើងរបសលោក ហួត តារា នាយកប្រតិបត្តិ សហគ្រាសសង្គមហ្វារ។


 


នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាគម្រប់ខួបនៃសហគ្រាសសង្គមហ្វារ ដែលជាទីកន្លែងបង្ហាញទស្សនីយភាពប្លែកភ្នែកដល់ទស្សិកជនទស្សនា។ នាយកប្រតិបត្តិវ័យ៤០ឆ្នាំរូបនេះ បន្តថា សិល្បករដែលសម្តែងលើទឹកដីអង្គរ គឺជាអ្នកដែលមានបទពិសោធមិនក្រោម ១០ឆ្នាំនោះឡើយ។ ចំណែក សិល្បករ និងសិល្បការនី ដែលរួមការងារជាមួយលោក គឺមានចំនួន ៤០នាក់ផងដែរ។ 

សូមជម្រាបដែរថា កាលពីថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ក្រុមសៀកអង្គការហ្វារពន្លឺសិល្បៈ បានសម្តែងសៀកមានរយៈពេល ២៤ម៉ោង ១០នាទី និង៣០វិនាទី ដែលបានបំបែកឯកទគ្គកម្មពិភពលោក។  ការសម្តែងសៀកនេះ មានសិល្បករចូលរួមសម្តែងប្រហែល ៩០នាក់។ ប៉ុន្តែអង្គការ Guinness World Records ទើបប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 

ព័ត៌មានទាក់ទង