អាហារខ្ចប់ស្លឹកឈូក បានទាំងអាហារឆ្ងាញ់ៗ កាត់បន្ថយប្លាស្ទិក និងជួយថែរក្សាបរិសា្ថន

សំរាម សំរាម សំរាម! សំរាម កើតចេញពីការសកម្មភាពរស់នៅប្រចាំថ្ងៃ របស់យើងគ្រប់គ្នា ប៉ុន្តែបើយើងព្យាយាមកាត់បន្ថយប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនគឺជាផ្នែកមួយដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងជួយថែរក្សាបរិស្ថានផងដែរ។ ជាពិសេសហាងលក់អាហារ ឬតាមភោជនីយដ្ឋាននានាដែលបានប្រើប្រាស់ប្លាស្ទិកច្រើន គួរតែងាកមកប្រើប្រាសរបស់ដែលងាយស្រួលរលួយបានឆាប់រហ័សដូចជា ស្លឹកឈូក ស្លឹកចេក ថង់ក្រដាស ឬកញ្ចប់អាហារដែលអាចប្រើប្រាស់ឡើងវិញបាន។

_1658473334.jpg)
ស្របពេលនេះ ក៏មានភោជនីយដ្ឋាន និងហាងកាហ្វេ ជាច្រើនដែរ ដើម្បីចូលរួមថែរក្សាបរិស្ថាន ភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មជាច្រើនទៀត បានចូលរួមមិនប្រើប្រាស់ប្លាស្ទិក ក្នុងនោះ ភោជនីយដ្ឋាន សួនមេអំបៅ និងCafe 121 ដែលមានទីតាំងនៅក្រុងសៀមរាប ក៏មិនប្រើប្លាស្ទិកសម្រាប់ខ្ចប់អាហារដែរ។
_1658473356.jpg)
លោក ឌុក ដេត ដែលជាម្ចាស់ហាងផ្ទាល់បានប្រាប់ThmeyThmey25ដូច្នេះថា៖ «ហាងរបស់យើងបានប្រើប្រាស់ស្លឹកឈូកដើម្បីខ្ចប់បាយ ម្ហូបផ្សេងៗដែលយើងអាចប្រើប្រាស់បានដូចជាត្រីអាំ មាន់ដុត មាន់អាំងជាដើមដើម្បីជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងមានផាសុកភាពសម្រាប់អ្នកបរិភោគផ្ទាល់តែម្ដង។ ហើយហាងរបស់យើងមានមុខម្ហូបច្រើនដែលលោកអ្នកអាចមកផ្ទាល់នៅហាង Café 121 ឬអាចខ្ចប់ទៅញាំកន្លែងធ្វើការ ឬនៅផ្ទះក៏យើងមានសេវាដឹកដោយអត់គិតថ្លៃផងដែរ។ យើងផ្តោតលើអនាម័យ រស់ជាតិឆ្ងាញ់ តម្លៃសមរម្យផងដែរ»។
អ្នកខេត្តសៀមរាប ជាពិសេសលោកអ្នកដែលនៅក្រុងសៀមរាបផ្ទាល់តែម្ដង បើចង់បានមុខម្ហូបឆ្ងាញ់ កាហ្វេឈ្ងុយៗ មាននៅហាង Café 121 ដែលមានទីតាំងនៅផ្លូវលេខ 18 ចុះពីស្ពាន អាម៉ានសារា មកកើត ២០ម៉ែត្រ នៅខាងស្តាំដៃ ឬតាមរយៈGoogle Map: https://maps.app.goo.gl/rWE5VBVPyArEM7Jc9 ។
_1658473371.jpg)
បើលោកអ្នកមានចំណាប់អារម្មណ៍ទៅលើសេវាកម្មរបស់យើង សូមទាក់ទងយើងតាមរយៈលេខទូរស័ព្ទ៖ 010 571 771(Telegram), 011 571 771 ឬ ហ្វេប៊ុកផេក facebook.com/butterflycambodia និង www.facebook.com/The121Cafe
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

