ធនាគារ ស្ថាបនា ដាក់សម្ពោធសាខាថ្មី នៅផ្សារអូឡាំពិក ដើម្បីនាំមកនូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួលជូនអតិថិជន

02/02/2024 4:06 pm ភ្នំពេញ

ភ្នំពេញ ៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជាបានដាក់សម្ពោធសាខាថ្មីដែលមានទីតាំងស្ថិតនៅផ្សារអូឡាំពិកដែលជាទីតាំងមានសក្តានុពលនៅចំកណ្តាលរាជធានីភ្នំពេញ។ ការបើកដំណើរការសាខាអូឡាំពិកនេះបង្ហាញយ៉ាងច្បាស់ពីការបន្តពង្រីកប្រតិបត្តិការអាជីវកម្មរបស់ ធនាគារ ស្ថាបនា នៅទីតាំងសំខាន់ៗ ដើម្បីបន្តផ្តល់នូវប្រតិបត្តិការធនាគារប្រចាំថ្ងៃកាន់តែងាយស្រួល និងពង្រឹងលទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជន និងសហគមន៍ឱ្យកាន់តែទូលំទូលាយ។



ដើម្បីអបអរសាទរនូវពិធីបើកសម្ពោធសាខាថ្មីជាផ្លូវការ ធនាគារ ស្ថាបនា បានធ្វើកម្មពិធីកាត់ខ្សែបូនៅសាខាផ្សារអូឡាំពិក នាថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២៤។ ពិធីសម្ពោធនេះប្រារព្ធឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក យឹម លាត ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា និងលោក Iwasa Tomoyuki សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ស្ថាបនា ភីអិលស៊ី។



លោក Iwasa Tomoyuki សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ស្ថាបនា បានមានប្រសាសន៍ថា “យើងពិតជាមានសេចក្តីរំភើបរីករាយយ៉ាងក្រៃលែងដែលធនាគារ ស្ថាបនា កាន់តែនៅជិតអតិថិជននៅតំបន់ផ្សារអូឡាំពិក។ តាមរយៈសាខាថ្មីនេះផងដែរ យើងមិនត្រឹមតែនៅជិតសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏ទទួលបានឱកាសក្នុងការផ្តល់ជូននូវប្រតិបត្តិការធនាគារកាន់តែងាយស្រួល ដែលអនុញ្ញាតឱ្យអតិថិជនបានប្រើប្រាស់សេវាធនាគារ និងសេវាហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាពខ្ពស់”។

លោកបានបន្ថែមទៀតថា “សាខាថ្មីរបស់យើងត្រូវបានរចនាឡើងជាមួយនឹងអគារដ៏ទំនើប បរិយាកាសយ៉ាងស្រស់ស្រាយ និងផ្តល់ការស្វាគមន៍យ៉ាងរួសរាយពីបុគ្គលិកដែលមានវិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ការប្រឹក្សាយោបល់ពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងសេវាធនាគារឌីជីថលដ៏សម្បូរបែប”។

សូមគូសបញ្ជាក់ផងដែរថា សាខាថ្មីនេះ គឺជាសមិទ្ធផលដ៏ធំមួយរបស់ធនាគារ ស្ថាបនា ហើយនេះគឺជាសាខាទី ១៧៥ ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងសាខាថ្មីនេះ ធនាគារ ស្ថាបនា មានគោលបំណងបន្ថែមវត្តមានរបស់ខ្លួននៅតាមតំបន់សំខាន់ៗ ដើម្បីឆ្លើយតបទៅតាមតម្រូវការអតិថិជន និងសហគមន៍ ដែលកំពុងតែមានការកើនឡើង។



ធនាគារ ស្ថាបនា សាខាអូឡាំពិក មានទីតាំងស្ថិតនៅផ្សារអូឡាំពិក ដែលជាទីតាំងយុទ្ធសាស្រ្តក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ ជាមួយផលិតផល និងសេវាធនាគារដ៏សម្បូរបែបជូនដល់អតិថិជនរួមមាន៖ គណនីសន្សំឆ្លាតវៃ កម្មវិធីស្ថាបនា ម៉ូបាល ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន ស្ថាបនា ផ្ទេរប្រាក់ទៅក្រៅប្រទេស អេធីអឹម ២៤/៧ ម៉ាស៊ីនដាក់ប្រាក់ និងធនាគារស្វ័យប្រវត្តិ ២៤/៧។

សម្រាប់អតិថិជនដែលជាម្ចាស់អាជីវកម្ម និងដៃគូអាជីវកម្ម (merchant) ធនាគារ ស្ថាបនា ក៏ផ្តល់នូវសេវាកម្មទូទាត់ប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់ដូចជា៖ KHQR ម៉ាស៊ីនPOS ស្ថាបនា ទូទាត់
និងកម្មវិធី Sathapana Rewards។



 (អត្ថបទពាណិជ្ជកម្ម )

ព័ត៌មានទាក់ទង