« សួនលំហែភូមិក្រាំង » ចូលរួមកាត់បន្ថយប្លាស្ទិក និងផ្ដល់អាហារសុខភាពជូនអតិថិជន

11/01/2022 3:00 pm ភ្នំពេញ

កំពត៖ សួនលំហែភូមិក្រាំង មានបរិយាកាសបៃតង អមដោយការតុបតែងយ៉ាងសាមញ្ញ ប៉ុន្តែសួនលំហែនេះ ពិតជាស្រស់ស្អាត និងមានម្ហូបឆ្ងាញ់ៗជាច្រើនមុខ។ ភូមិក្រាំង មានម្ហូបប្រចាំតំបន់គឺ បុកទឹកគ្រឿងក្ដាមភូមិក្រាំង និងម្ហូបបែបខ្មែរ អ៊ឺរ៉ុប និង ថៃជាដើម។ សួនលំហែភូមិក្រាំង បានចូលរួមថែរក្សាបរិស្ថាន តាមរយៈការកាត់បន្ថយប្លាស្ទិក និងប្រើប្រាស់របស់ដែលអាចប្រើឡើងវិញបាន។

 


សួនលំហែភូមិក្រាំង ដែលស្ថិតនៅជិតរង្វង់មូលទុរេនខេត្តកំពត ជាទីតាំងដែលអាចឱ្យភ្ញៀវសម្រាកជាមួយបរិយាកាសបៃតង បរិភោគអាហារមានឱជារសឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យ និងផាសុកភាព។ នៅទីនេះ មានផ្តល់នូវម្ហូបជាច្រើនមុខ ទាំងអាហារបែបខ្មែរ និងអឺរ៉ុប ទាំងអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច។ 

លោក កែ ដារារដ្ឋ ទីប្រឹក្សាផ្នែកគ្រប់គ្រងអាជីវកម្មនៅសួនលំហែភូមិក្រាំង បញ្ជាក់ថា ម្ហូបទាំងអស់ ត្រូវបានចម្អិនដោយចុងភៅជំនាញ ដែលមានបទពិសោធជាច្រើនឆ្នាំ។ ក្រៅពីសេវាកម្មម្ហូបអាហារ សួនលំហែភូមិក្រាំង ក៏មានសេវាកម្មស្នាក់នៅ បរិយាកាសស្រស់ស្រាយប្រកបដោយសុវត្ថិភាព។

លើសពីរសជាតិឆ្ងាញ់ ម្ហូបនៅទីនោះគឺផ្ដោត លើសុខភាពអតិថិជនជាចម្បង ដោយចុងភៅប្រើបន្លែ ត្រីសាច់ ក្នុងតំបន់ និងមិនប្រើប្រាស់ប៊ីចេងនោះទេ។ លោក កែ ដារារដ្ឋ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះ៖ «ជាទស្សនវិស័យនៅទីនេះគឺយើងផ្ដោតលើអាហារសុខភាព មានន័យថាមិនប្រើប្រាស់ប៊ីចេង និងប្រើបន្លែគ្មានជាតិគីមី។ ទីពីរយើងផ្ដោតលើបរិស្ថាន ដោយការធ្វើសកម្មភាពអាជីវកម្មមិនប៉ះពាល់បរិស្ថាន និងរក្សាអនាម័យ ដោយយើងមិនប្រើប្រាស់ប្លាស្ទិក។ យើងរៀបចំតុបតែងដោយឈើ នៅខាងក្រោយមានសួនបៃតងខៀវស្រងាត់ »។

បន្ថែមពីនេះ ចុងភៅក្នុងភោជនីយដ្ឋានភូមិក្រាំង សុទ្ធតែជាអ្នកមានបទពិសោធជាច្រើនឆ្នាំ ដែលមានជំនាញចម្អិនអាហារសុខភាព និងមានឱជារស។ ចំណែកការតុបតែង សួនលំហែភូមិក្រាំង យកដើមត្នោតដែលគេកាប់ចោល មកធ្វើជាតុ និងកៅអីសម្រាប់ទទួលភ្ញៀវក្នុងភោជនីយដ្ឋាន។ 

«ដើមត្នោត ជាកេរដំណែល តែត្រូវបានគេកាប់ចោលពេលធ្វើផ្លូវ ឬផ្ទះ។ អ៊ីចឹងយើងប្រមូលទិញក្នុងតម្លៃមួយសមរម្យ ហើយយកមកប្រើប្រាស់ឱ្យអស់លទ្ធភាព »។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ដារារដ្ឋ។

សួនលំហែភូមិក្រាំងក៏មានសេវាកម្មរៀបចំការប្រជុំ និងការរៀបចំកញ្ចប់អាហារជាក្រុម។ ជាមួយគ្នានេះភ្ញៀវក៏អាចថតរូបមុនអាពាហ៍ពិពាហ៍ និងពិធីជុំលៀងផ្សេងៗផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម៖ 
 
098 222 225 ឬ Facebook Page: Phum Krang Garden
ទីតាំង៖ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត



 

ព័ត៌មានទាក់ទង