លោក សា ឌី​ណា​៖ ជំរំ​តង់ «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​» បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​នា​ភាគ​ឦសាន​

21/10/2020 2:09 pm មណ្ឌលគីរី

​ក្រុម​ជំរំ​តង់ Cambodia Amazing Trip Planner នឹង​រៀបចំ​ដំណើរ​កម្សាន្ត​ទៅកាន់​ខេត្តមណ្ឌលគិរី រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០-៣១ តុលា និង ថ្ងៃទី ១ វិច្ឆិកា​ក្រោម​ប្រធានបទ «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​»​។ បើតាម​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ដំណើរ​កម្សាន្ត​«​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​»​នេះ រៀបចំ​ជា​លើក​ទី​៤​ហើយ ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នា​ភូមិភាគ​ឦសាន​។​



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក សា ឌី​ណា ស្ថាបនិក Cambodia Amazing Trip Planner ដូចតទៅ​៖
 

​តាមរយៈ​ដំណើរ​កម្សាន្ត​នេះ ភ្ញៀវទេសចរ នឹង​ទទួលបាន​សេវាកម្ម​ដូចជា មធ្យោបាយ​ធ្វើដំណើរ​, ការ​ស្នាក់នៅ តង់​១ សម្រាប់ ២​នាក់​, អាហារ ៩​ពេល (​អាហារ​សាមគ្គី​គ្រួសា​ជំរំ​តង់ អាហារ​ប្រចាំ​សហគមន៍ ជ្រូក​កណ្តុល​, អាវយឺត ជំរំ​តង់ ចំនួន​១, កម្សាន្ត​ជាមួយ​តន្ត្រី​, ការបង្រៀន​ថតរូប​ដោយ​ទូរស័ព្ទដៃ ដែលមាន​ការសហការ​ណ៍​ពី Cambodia Smartphone Photography Club, ការស្វែងយល់​និង​សាកល្បង បេ​តិក​ភ័​ណ្ឌ​ធ្នូ​បុរាណ​ខ្មែរ ដែលមាន​ការសហការ​ណ៍​ពី ក្លឹប​កីឡា​ភូមិន្ទ​កម្ពុជា Royal Archery Club បន្ទាយ​ជ័យ​៨០២ និង​ទស្សនកិច្ច ១៥​គោលដៅ​ទេសចរណ៍​សំខាន់ៗ សិក្សា​ស្វែងយល់​អំពី​សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ជីវភាព​របស់​ប្រជាជន​នៅក្នុង​សហគមន៍​។​

​សាធារណជន និង​ភ្ញៀវទេសចរ ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​ដំណើរ​កម្សាន្ត «​អច្ឆរិយ​មណ្ឌល គិរី​សែន​មនោ​រម្យ​» សូម​ទំនាក់ទំនង​លេខ  0965333338 / 085939441៕ 

ព័ត៌មានទាក់ទង