វាលស្រែពណ៌បៃតងបង្កើនភាពទាក់ទាញដល់ភូមិតាមជនបទ

30/08/2020 5:00 pm សៀមរាប

សៀមរាប​៖ វាលស្រែ​ពណ៌​បៃតង បាន​បញ្ចេញ​សម្រស់​ទាក់ទាញ​អ្នកដំណើរ​ជិត​ឆ្ងាយ​។ រដូវវស្សា​បាន​នាំ​ភ្លៀង​ជាច្រើន​មេ ដែល​អំណោយផល​ដល់​ការធ្វើ​ស្រែ​របស់​កសិករ និង​ដំណាំ​ដាំ​ដុះ​ដំណាំ​ផ្សេងៗ​។ នៅតាម​ដង​ផ្លូវលំ​ក្នុងភូមិ​ពាម ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប វាលស្រែ​ពណ៌​បៃតង​បាន​ទាក់ទាញ​ភ្នែក​អ្នកដំណើរ​ជាខ្លាំង អម​ជាមួយ​សំឡេង​ទឹក​ហូរ​តិចៗ​ពី​ដងស្ទឹង​។ តាម​ស្រែ​ខ្លះ​មានទឹក​ពេញ ខ្លះទៀត​ក៏មាន​តិច រីឯ​ស្រូវ​ប្រឹង​លូត​ដោយ​ភាព​អំណរ​៕​



សូមអញ្ជើញទស្សនាទិដ្ឋភាពវាលស្រែក្នុងភូមិពាម ឃុំដូនកែវ ស្រុកពួក ដែលអ្នកសារព័ត៌មានថ្មីៗផ្ដិតបាននៅថ្ងៃទី២០ សីហា ឆ្នាំ២០២០ ដូចតទៅ៖ 












ព័ត៌មានទាក់ទង