ជីរបន្លាឬជីរបារាំង ជាថ្នាំព្យាបាល ទឹកនោមផ្អែម ឡើងឈាម ឈឺក្រពះ…….

15/08/2020 8:00 am ភ្នំពេញ

ជីរបន្លា ឬជីរបារាំង ជាប្រភេទស្មៅដើមមូលរលោង មានកម្ពស់១៥-៥០សង់ទីម៉ែត្រ ហើយគេយកវាសម្រាប់ដាក់បន្ថែម ក្លិនលើមុខម្ហូប។  បើតាមសៀវភៅវរុក្ខជាតិឱសថកម្ពុជា បានលម្អិតថា ជីរបន្លាឬជីរបារាំង ជាថ្នាំព្យាបាល គ្រុន ឈឺទ្រូង ផ្ដាសាយ ផ្លូវរំលាយអាហារខ្សោយ រាក និងរលាកពោះវៀន។



ចំណែកឯ ឫសរបស់វាគេយកដាំទឹកផឹក ដើម្បីព្យាបាលឈឺក្រពះ និងស្លឹក គេយកដាំលាយជាមួយអំបិល ព្យាបាលចុកពោះ ហើមពោះ រាក គ្រុនផ្ដាសាយ ក្អួត ទឹកនោមផ្អែម និងឡើងឈាម៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)


 

ព័ត៌មានទាក់ទង