វ​ល្លិ៍​ទឹកឃ្មុំ ជា​ឱសថ​ព្យាបាល​ជំងឺ​រលាក​ពោះវៀន និង​ជំងឺ​ផ្សេងទៀត​យ៉ាង​មាន​ប្រសិទ្ធភាព​

19/07/2020 11:00 am ភ្នំពេញ

​វ​ល្លិ៍​ទឹកឃ្មុំ​ជា​ប្រភេទ​រុក្ខជាតិ​ភ្នំ ដែល​គេ​យកមកប្រើ​ប្រាស់​ជា​ឱសថ សម្រាប់​ព្យាបាល​នូវ​ជំងឺ​បាន​យ៉ាងច្រើន​មុខ​ស្ទើរ​នឹកស្មាន​មិន​ដល់​។ នេះ​បើតាម​សៀវភៅ​រុក្ខជាតិ​ឱសថ​របស់​ក្រសួងសុខាភិបាល​។



​តាម​សៀវភៅ​រុក្ខជាតិ​ឱសថ ដើម​របស់​វា​អាច​យកមកប្រើ​ប្រាស់​ធ្វើជា​ឱសថ​សម្រាប់​ព្យាបាល​នូវ​ជំងឺ​ដូចជា​គ្រុនផ្ដាសាយ រាករូស ធ្លាក់ឈាម ដំបៅ​រលួយ មូល ចុក​រោយ ឈឺសន្លាក់ រោក​ស្បែក​រលាក​ក្រពះ ដំបៅ​ក្រពះ ប្ញ​ស​ដូង​បាត និង​ឈឺ​ក​។ ដើម​របស់​វា​អាច​ប្រើប្រាស់​បាន​ដោយ​យកមក​ហាល ឬ ប្រើប្រាស់​ទាំង​ស្រស់​តែម្ដង ដោយ​ការយកមក​ដាំទឹក​ផឹក​។​

​ចំណែកឯ​ផ្កា​របស់​វា​វិញ ក៏​អាច​យក​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​រលាក​ពោះវៀន រលាក​ផ្លូវដង្ហើម ក្អក ហឺត​ហត់ ហើយ​ទឹក​ហូត​ពី​ផ្កា​របស់​វា​នេះ​អាច​អាច​ប្រើប្រាស់​ជា​ថ្នាំ​សម្រាប់​ហូបបាយ​បាន​។

​លក្ខណៈ​របស់​វ​ល្លិ៍​នេះ​វិញ វា​ជា​ប្រភេទ​វ​ល្លិ៍​វា​ឡើង​រុក្ខជាតិ​ដទៃទៀត មាន​មែក​ខ្លី ហើយ​មាន​រោម​ទន់​ខ្លីៗ​ពណ៌​ស្ករ​។ វា​ច្រើន​ដុះ​នៅ​តំបន់ភ្នំ ហើយ​ពេលខ្លះ​គេ​ក៏​យក​វ​ល្លិ៍​នេះ​មក​ដាំ​លម្អ ឬ សម្រាប់​ប្រើប្រាស់​ជា​ឱសថ​។ គួរបញ្ជាក់​ផងដែរ​ថា វ​ល្លិ៍​នេះ​បន្ត​ពូជ​ដោយ​គ្រាប់ និង​កាប់​មែក​ដាំ​។​

​ស្លឹក​របស់​វា​ជា​ស្លឹក​ទោល​ដុះ​ដល់​ទង រាង​ជា​ផ្លែ​លំពែង​ទទឹង ១,៥-៣​សង់ទីម៉ែត្រ បណ្ដោយ​៤-១១​សង់ទីម៉ែត្រ ចុង​របស់​វា​ស្រួច​ប៉ិច​គល់​ស្លឹក​រាង​មូល ឬ ស្ទើរ​បេះដូង​ទ្រនុង​កណ្ដាល និង​គែម​ស្លឹក​មាន​រោម​។​
​ហើយ​ផ្កា​របស់​វា​វិញ កញ្ចុំ​ផ្កា​ចេញ​តាម​ស្រ​គាប​ស្លឹក និង​ចុង​មែក​។ ផ្កា​មាន​រាង​ជា​បំពង់​វែង រីក​ខាងចុង​ជា​ពីរ​ផ្នែក មិន​ស្មើគ្នា មាន​ពីរ​ត្របក​វែង​ងរ ត្របក​លើ​ព្រែក​ចុង​ជា​៤ រីឯ​កេសរ​ឈ្មោល និង​កេស​រញី​ស្ថិត​នៅក្រៅ​ត្របកផ្កា​៕

(​សារព័ត៌មាន​អន​ឡាញ ថ្មីៗ២៥ រាជធានី​-​ខេត្ត ដកស្រង់​ចេញពី​សៀវភៅ​រុក្ខជាតិ​ឱសថ​របស់​ក្រសួងសុខាភិបាល​)



ព័ត៌មានទាក់ទង