លោក ហេង សុខលី យក​«​ពោត​, ផ្សិត និង​ត្រាវ​»​ច្នៃ​ជា​នំ​កូន​នាង កំពុង​ពេញនិយម​នៅ​ភ្នំពេញ​

13/06/2020 5:59 pm ភ្នំពេញ

​ភ្នំពេញ​៖ ជា​អតីត​ចុងភៅ​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ក្នុង​រាជធានី​ភ្នំពេញ លោក ហេង សុខលី បាន​យក​ពោត​, ផ្សិត និង​ត្រាវ ផ្សំ​ជាមួយនឹង​គ្រឿង​ផ្សេងៗ​ទៀត យកទៅ​បំពង​បានជា​នំ​កូន​នាង​។ លោក សុខលី បាន​ឲ្យ​ដឹងថា នេះ​ជា​ឱកាស​ដែល​លោក​អាច​យក​ពោត​, ផ្សិត និង​ត្រាវ ច្នៃ​ជា​ប្រភេទ​នំបំពង​លក់​តាម​ដងផ្លូវ ដែល​ស្ថិត​នៅក្រោយ​សាលា​វ៉ាន់ដា ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង ទស្សនា​វីដេអូ​ខ្លី​ដូច​ទៅ​៖ 
 


​បុរស​វ័យ​៣១​ឆ្នាំ ហេង សុខលី បាន​ប្រកប​របរ​លក់​នំ​កូន​នាង ដែលមាន​៣​រសជាតិ​នេះ អស់​រយៈពេល​៧​ឆ្នាំ​មកហើយ ខណៈដែល​បច្ចុប្បន្ន លោក សុខលី អាច​លក់បាន​ចន្លោះ​ពី​៣០០-៤០០​កញ្ចប់​ក្នុង​មួយថ្ងៃ​។ មូលហេតុ​ដែល​«​នំ​កូន​នាង​» កំពុង​ពេញនិយម​នេះ ត្រូវបាន​អាជីវក រូបនេះ ពន្យល់ថា ដោយសារ​ជា​នំ​ច្នៃ​ខ្លួនឯង​, មាន​រសជាតិ​ឆ្ងាញ់​ប្លែក និង​មានតម្លៃ​ធូរ​ថ្លៃ​ផងដែរ​៕

ព័ត៌មានទាក់ទង