សមត្ថកិច្ច​រកឃើញ​ទំនិញ​ខូចគុណភាព បង្កប់​ក្នុង​សាដក​សម្រាប់​ប្រគេន​ព្រះសង្ឃ ដាក់លក់​នៅ​ខេត្តស្វាយរៀង​

30/11/-0001 12:00 am ស្វាយរៀង

​ភ្នំពេញ​៖ ម​ន្រី្ត​ជំនាញ​បាន​រកឃើញ​កន្លែង​លក់ទំនិញ​ចំនួន​៧​ស្ដង់ បានដាក់​លក់ទំនិញ​ខូ​ត​គុណភាព​និង​ហូ​ស​កាលកំណត់ នៅក្នុង​សាដក​សម្រាប់​ប្រគេន​ព្រះសង្ឃ​។ ទំនិញ​ទាំង​គុណភាព​នេះ ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ខេត្តស្វាយរៀង នៅពេល​ចុះ​ពិនិត្យ​នៅក្នុង​ស្ដង់​១៥​កន្លែង ក្នុង​ផ្សារ​វាល​យន្ត ទី​រួម​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៨​កញ្ញា ឆ្នាំ​២០១៩​។​



​ម​ន្រី្ត​ជំនាញ បាន​ដកហូត​ទំនិញ​ទាំងនោះ យកទៅ​រក្សាទុក ដើម្បី​កម្ទេចចោល ។ ចំណែក​ម្ចាស់​អាជីវករ​ទាំងនោះ ត្រូវបាន​មន្ត្រី​ជំនាញ អប់រំ​ឲ្យ​យល់ដឹង​ពី​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល​។ ជាពិសេស​បញ្ឈប់​ការ​ដាក់លក់​ផលិតផល​ខូចគុណភាព ដើម្បី​ចៀសវាង​ការប្រឈមមុខ​ចំពោះមុខ​ច្បាប់ និង​ផលប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ ។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​អគ្គនាយដ្ឋាន​កាំកុងត្រូល​៕

ព័ត៌មានទាក់ទង