សហគមន៍មួយក្នុងស្រុកកោះអណ្ដែត ខេត្តតាកែវ ធ្វើពិធីស្រង់ព្រះរស់រួមគ្នា
តាកែវ៖ ប្រជាពលរដ្ឋក្នុងឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ បានជួបជុំគ្នាស្រង់ទឹកឱ្យលោកតា-លោកយាយ និងឪពុក-ម្តាយដែលហៅថាស្រង់ព្រះរស់ប្រមាណ ៥០រូប នៅថ្ងៃបុណ្យចូលឆ្នាំទីបី ដែលត្រូវនឹងថ្ងៃទី១៦មេសា ឆ្នាំ២០១៩។ កញ្ញា ស៊ិន សុម៉ាល័យ ដែលជាអ្នកចូលរួមរៀបចំកម្មវិធីនេះម្នាក់ដែរនោះ បានឲ្យដឹងថា ការស្រង់ទឹកឱ្យឪពុកម្តាយ លោកតា-យាយ រួមគ្នានេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីគោរពសងគុណដល់ពួកគាត់។ កញ្ញាបន្ថែមថា ការធ្វើពិធីរួមគ្នាក្នុងសហគមន៍យ៉ាងដូចនេះ ក៏ដើម្បីធ្វើឲ្យអ្នកភូមិកាន់តែមានភាពស្និទស្នាលនឹងគ្នាផងដែរ។
សូមទស្សនារូបភាពខាងក្រោមនេះ៖
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com