៤១ឆ្នាំក្រោយ យុវជនត្រឡប់មកស្វែងយល់ពីដំណើរតស៊ូរបស់យុវជនជំនាន់មុន

ត្បូងឃ្មុំ៖ យុវជនជាង៧០០នាក់ កំពុងចូលរួមដំណើរថ្មើរជើង ក្នុងព្រឹត្តិការណ៍«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»។ ជាព្រឹត្តិការណ៍ដែលផ្តួចផ្តើមដោយ ស.ស.យ.ក ដើម្បីឲ្យយុវជនបច្ចុប្បន្ន ដឹងពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន កាលពី៤១ឆ្នាំមុន។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ក្រុមយុវជននឹងរៀបរាប់ពីដំណើរ១២គីឡូម៉ែត្រដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍នេះ ការលំបាក និងស្ថានភាពផ្លូវដែលពួកគេបានឆ្លងកាត់។

សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey និងក្រុមអ្នកថ្មើរជើងក្នុងព្រឹត្តិការណ៍នេះដូចតទៅ៖
ព្រឹត្តិការណ៍«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»មានអ្នកចូលរួមប្រមាណ ៧០០នាក់ ដែលមានដូចជា មន្ត្រីរាជការ,សិល្បករ, កីឡាករ, យុវជន និងមហាជន។ ព្រឹត្តិការណ៍នេះ រៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ វិច្ឆិកា រហូតដល់ថ្ងៃទី ១ ធ្នូ ដោយធ្វើដំណើរថ្មើរជើងពីស្រុកមេមត់ ឆ្ពោះទៅស្រុកស្នួល ខេត្តក្រចេះ។

សូមបញ្ជាក់ថា«៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ»ជាព្រឹត្តិការណ៍ថ្មីមួយ រៀបចំឡើងដើម្បីឲ្យយុវជនចេះរួបរួមគ្នា ស្វែងយល់ពីកម្រិតសមត្ថភាពរបស់ខ្លួន ភាពអត់ធ្មត់ និងសមត្ថភាពដោះស្រាយបញ្ហាជាក់ស្តែង ជាពិសេស ការស្វែងយល់បន្ថែមពីប្រវត្តិសាស្ត្រ តាមរយៈការធ្វើដំណើរថ្មើរជើង លើចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ៕


-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

