សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​៖ បង្ហាញ​សម្ភារ​ប្រើប្រាស់​«​ខ្នាត​យក្ស​»​របស់​ជនជាតិ​គួ​យ​

30/11/-0001 12:00 am កំពង់ធំ

​កំពង់ធំ​៖ ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ឆ្នាំ​២០១៨​នេះ នឹង​តាំង​បង្ហាញ​សម្ភារ​ខ្នាត​យក្ស របស់​ជនជាតិភាគតិច​គួ​យ​ដែល​រស់នៅក្នុង​ខេត្តកំពង់ធំ គឺ​ដឹង​ឡាប និង​ដឹង​ភ្លក់​។​

​លោក ជា វ៉ាន់​ចាន់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ធំ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ឆ្នាំ​២០១៨​នេះ​ថា  ការណ៍​ដែល​យក​ដឹង​ឡាប និង​ដឹង​ភ្លក់ មក​ធ្វើជា​សម្ភារ​ខ្នាត​ធំ ឬ​យក្ស​នេះ គឺ​ដើម្បី​ថែរក្សា​វប្បធម៌ និង​អត្តសញ្ញាណ​របស់​បងប្អូន​ជនជាតិភាគតិច គួ​យ​ក្នុង​ខេត្តកំពង់ធំ​។​
 
​ក្រៅពី​បង្ហាញ​សម្ភារ​ប្រើប្រាស់​ខ្នាត​យក្ស​របស់​ជនជាតិ​គួ​យ ការសម្ដែង​សិល្បៈ​បុរាណ និង​សម័យ ការលេង​ល្បែង​ប្រជាប្រិយ ការប្រគំ​តន្ត្រី ការប្រណាំង​រទេះគោ និង​កម្មវិធី​សប្បាយៗ​ផ្សេងៗ​ទៀត ក៏​នឹងមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍ «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ។ នេះ​បើតាម លោក ជា វ៉ាន់​ចាន់ ដែល​បញ្ជាក់​ក្តី​សង្ឃឹមថា «​សង្ក្រាន្ត​ថ្មី​សំបូរ​ព្រៃ​គុក​» ឆ្នាំ​ទី​៤​នេះ​នឹងមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ច្រើនជាង​ឆ្នាំមុនៗ នៅក្រោយ​ការដាក់បញ្ចូល​ទីតាំង​នេះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ជាតិ​ពិភពលោក​នោះ​៕













​​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ដែល​បាន​ចូលរួម​ឧបត្ថម​៖

១,​ ឥណទាន​គេហដ្ឋាន​របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផ្តល់ជូន​អត្រា​ការប្រាក់ 7.99% បន្ថែម​ជាមួយ​សេវា​ធានារ៉ាប់រង​អាយុជីវិត​រហូតដល់ 50,000 ដុល្លារ​អាមេរិក ដោយ​ឥតគិតថ្លៃ​។ សូម​ទំនាក់ទំនង 023 988 388 ។​

២, រថយន្ត​ប្រណីត​ម៉ាក Mercedes-Benz (​មែ​សឺ​ដេ​ស​-​បិ​នស៍​) ថ្មីៗ​ឆ្នាំ​២០១៨ កំពុង​ដាក់លក់​នៅ ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ស្ថិតនៅ​មហាវិថី​សម្តេច ហ៊ុន សែន ឬ​ផ្លូវ​៦០​ម៉ែត្រ ភ្នំពេញ​។ ទូរស័ព្ទ​ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ។​

៣, ស្អាត​ដូច​តារា ស្អាត​បែប​ស៊ូ​ណេ​, ទូរស័ព្ទ​ទំនាក់ទំនង​៖ 017 800 150 / 098 5000 88 , ទីតាំង​ស្ថិតនៅ​ផ្សារ​ទំនើប​សុ​វណ្ណា​។​

៤,​ រីករាយ​ឆ្នាំ​ថ្មី​! បង្កើត​បរិយាកាស​ដ៏​រីករាយ​នៅក្នុង​ឆ្នាំ​ថ្មី​ជាមួយ កូ​កា​-​កូ​ឡា រសជាតិ​នៃ​អារម្មណ៍​ស្រស់ស្រាយ​។​

ព័ត៌មានទាក់ទង