
បន្ទាយមានជ័យ៖ សង្ក្រាន្តបន្ទាយមានជ័យ នឹងរៀបចំនៅទីតាំង ៣ធំៗ រួមមានក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត និងទីតាំងប្រាសាទបន្ទាយឆ្មារ ដែលមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែមេសាខាងមុខនេះ។ ព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» រៀបចំដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ។
លោក ស្រៀង សុផល អនុប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» រៀបចំឡើងដើម្បីអបអរពិធីបុណ្យចូលឆ្នាំខ្មែរ និងបង្កើតភាពរីករាយដល់ប្រជាពលរដ្ឋ។ អនុប្រធាន ស.ស.យ.ក ខេត្តរូបនេះ បញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍នេះ នឹងនាំចំណូលសេដ្ឋកិច្ចដល់ខេត្ត, កាត់បន្ថយការចំណាយរបស់ពលរដ្ឋដែលទៅកម្សាន្តនៅក្រៅស្រុក រួមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបង្ហាញពីសក្ដានុពលទេសចរណ៍ខេត្តផងដែរ។
បើតាមលោក ស្រៀង សុផល ព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» មានកម្មវិធីជាច្រើនទាំងបែបសាសនា ប្រពៃណី ការប្រគំតន្ត្រីសម័យ និងប្រគំស្គរដៃជាដើម។ ក្នុងព្រឹត្តិការណ៍នេះ នឹងមានការតាំងបង្ហាញមួក, អង្រុត និងឈ្នាងខ្នាតធំ នៅក្នុងបរិវេណប្រាសាទបន្ទាយឆ្មារ រួមទាំងការលេងល្បែងប្រជាប្រិយ ១០ប្រភេទ នៅទីតាំងទាំង៣ផងដែរ។
ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ» ឆ្នាំ២០១៨នេះ នឹងមានកម្មវិធីចាប់ឆ្នោតដល់អ្នកចូលរួម អាចទទួលបានរង្វាន់ជាច្រើនរួមមាន ម៉ាស៊ីនកិនស្រូវខ្នាតតូច, ទូរទស្សន៍, ទូរទឹកកក, ឆ្នាំងដាំបាយអគ្គិសនី និងកង់ជាដើម។ សម្រាប់ព្រឹត្តិការណ៍នេះ កងកម្លាំង២០០នាក់ នឹងដាក់ការពារសន្តិសុខ ដល់ប្រជាពលរដ្ឋ។
អនុប្រធាន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ លោក ស្រៀង សុផល បញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នេះ នៅទីតាំងប្រារព្ធកម្មវិធីនីមួយៗ ត្រូវចំណាយថវិកាពី ៥ម៉ឺន ទៅ ៧ម៉ឺនដុល្លារ ដែលជាថវិកាឧបត្ថម្ភរបស់រដ្ឋបាលខេត្ត ប្រធានស.ស.យ.ក. ខេត្ត និងសប្បុរសជននានា។
សូមបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលរដ្ឋបាលខេត្តបន្ទាយមានជ័យ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តបន្ទាយមានជ័យ»។ បើតាម លោក ស្រៀង សុផល ពីមួយឆ្នាំទៅមួយឆ្នាំ «សង្ក្រាន្តបន្ទាយមានជ័យ» បានទាក់ទាញដល់ប្រជាពលរដ្ឋក្នុងការមកកម្សាន្ត និងបង្កើតបរិយាកាសសប្បាយរីករាយ៕
១, ឥណទានគេហដ្ឋានរបស់ធនាគារ ស៊ីអាយអិមប៊ី ផ្តល់ជូនអត្រាការប្រាក់ 7.99% បន្ថែមជាមួយសេវាធានារ៉ាប់រងអាយុជីវិតរហូតដល់ 50,000 ដុល្លារអាមេរិក ដោយឥតគិតថ្លៃ។ សូមទំនាក់ទំនង 023 988 388 ។
២, រថយន្តប្រណីតម៉ាក Mercedes-Benz (មែសឺដេស-បិនស៍) ថ្មីៗឆ្នាំ២០១៨ កំពុងដាក់លក់នៅ ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូអិលធីឌី ស្ថិតនៅមហាវិថីសម្តេច ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ភ្នំពេញ។ ទូរស័ព្ទផ្នែកលក់ 017 231 488 និងផ្នែកសេវាកម្ម ០11 726 988 ។
៣, ស្អាតដូចតារា ស្អាតបែបស៊ូណេ, ទូរស័ព្ទទំនាក់ទំនង៖ 017 800 150 / 098 5000 88 , ទីតាំងស្ថិតនៅផ្សារទំនើបសុវណ្ណា។
៤, រីករាយឆ្នាំថ្មី! បង្កើតបរិយាកាសដ៏រីករាយនៅក្នុងឆ្នាំថ្មីជាមួយ កូកា-កូឡា រសជាតិនៃអារម្មណ៍ស្រស់ស្រាយ។
-
ដោយ៖ Thmey Thmey 25
-
© រក្សាសិទ្ធិដោយ thmeythmey25.com

