រោងចក្រកាត់ដេរចំនួន៤បោះទុនជាង ២១លានដុល្លារ វិនិយោគនៅកម្ពុជាក្នុងខែឧសភា

24/05/2023 5:00 pm ភ្នំពេញ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តក្រុមហ៊ុនចំនួន៤ ក្នុងទុនវិនិយោគសរុបប្រមាណ ២១, ៥៤លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើង ក្នុងខែឧសភានេះ។



ក្រុមហ៊ុន “Z.S.M GARMENT (CAMBODIA) CO.LTD” មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតបានការងារចំនួន ១ ៨៨៦កន្លែង។ ក្រុមហ៊ុននេះមានទីតាំងស្ថិតនៅដីឡូតិ៍លេខ៣៤០ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមហ៊ុន SUXINGMAX GARMENT (CAMBODIA) CO.LTD បានបោះទុនវិនិយោគប្រមាណ ៥,០៤លានដុល្លារ និងអាចបង្កើតការងាបានចំនួន ១ ១៨៦កន្លែង។ រោងចក្រនេះ មានទីតាំងស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ 

ជាមួយគ្នានេះ ក្រុមហ៊ុនកាត់ដេរ និងក្រុមហ៊ុនស្បែកជើង ត្រូវបានអនុម័តដោយ CDC។  ក្រុមហ៊ុន GENMEI INDUSTAIL (CAMBODIA) CO.,LTD មានទីតាំងស្ថិតនៅភូមិក្របីត្រាំ ខេត្តកំពង់ស្ពឺ។ រោងចក្រនេះ មានទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារឲ្យប្រជាពលរដ្ឋចំនួន ៣៧៦៩កន្លែង។

ក្រុមហ៊ុន TAI FONG SHOES (CAMBODIA) MANUFACTURING CO.,LTD ផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុននេះ ចំណាយទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារឲ្យប្រជាពលរដ្ឋចំនួន ១ ៩២៨កន្លែង៕

 




 

ព័ត៌មានទាក់ទង