ក្រុមហ៊ុន សែលកាត ទទួលបានពានរង្វាន់ ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុត   ពីទស្សនាវដ្តី Global Brands Magazine

25/04/2023 5:14 pm ភ្នំពេញ

ក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុកមួយបានទទួលពានរង្វាន់     និងលិខិតសរសើរដ៏មានកិត្យនុភាពជាបន្តបន្ទាប់ ក្រោយជោគជ័យលើសមិទ្ធិផលថ្មីមួយចំនួនរបស់ខ្លួន។



នៅការចេញផ្សាយព័ត៌មានកន្លងមក នាយកប្រតិបត្តិរបស់ សែលកាត លោក Simon Perkins     មានប្រសាសន៍ថា៖ «គំនិតផ្ដួចផ្ដើមរបស់យើងលើកការផ្ដោតឡើងជាថ្មីលើគ្រឹះនៃអ្វីដែលយើងធ្វើ ពោលគឺភ្ជាប់ទំនាក់ទំនងមនុស្ស ស្នូលនៃការងារនោះគឺបណ្ដាញរបស់យើង ធ្វើឱ្យបា្រកដថាអាជីវកម្មនឹងបន្តរីកចម្រើនទាំងសមត្ថភាព និងតម្រូវការរបស់អតិថិជនរបស់យើង និងបង្ហាញពីតម្រូវការនៃអនាគតឌីជីថលរបស់ប្រទេសកម្ពុជា»។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ សែលកាត បានបើកដំណើរការនវានុវត្តន៍នៃផលិផល និងសេវាកម្ម ដែលដើរទន្ទឹមគ្នាជាមួយនឹងគំនិតផ្តួចផ្ដើមពង្រឹងបណ្ដាញ។ ទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការជម្រុញភាពរីកចម្រើនរបស់អាជីវកម្មតាមរយៈបណ្ដាញដ៏ល្អឥតខ្ចោះ    ខណៈពេលដែលផ្ដល់ជូនអតិថិជនរបស់ខ្លួននូវការរស់នៅបែបឌីជីថល។

ជ័យលាភីច្រុងក្រោយបង្អស់ទើបតែត្រូវបានប្រកាស ផ្ដល់ចេញពីទស្សនាវដ្តី Global Brands Magazineដែលបានផ្ដល់នាមឱ្យ សែលកាត ជា «ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជា ឬ Cambodia’s Best Digital Services Innovator»     ក្រោយពីបានណែនាំសេវាកម្មរបស់ខ្លួនដើម្បីបង្កើនការតភ្ជាប់ តន្រ្តី និងបទពិសោធន៍ហ្គេម របស់អតិថិជន។

ឧស្សាហកម្មទូរគមនាគមន៍របស់ប្រទេសកម្ពុជាគឺមានភាពប្រកួតប្រជែង ចំណែកឯនវានុវត្តន៍ផលិតផលអាចមានចន្លោះខ្វះខាត។ សមត្ថភាពរបស់ សែលកាត ក្នុងការបើកដំណើរការផលិតផលដំបូងទៅកាន់ទីផ្សារគឺជាសមិទ្ធផលមួយ។    ផលិតផលទាំងនេះទទួលស្គាល់នូវឱកាសថ្មីដោយដោះស្រាយនូវតម្រូវការដែលមិនត្រូវបានបំពេញនៅក្នុងផ្នែកជាក់លាក់ទាំងឡាយ   ធ្វើឱ្យសេវាកម្មក្រុមហ៊ុនទូរគមនាគមន៍កាន់តែរួមបញ្ចូល និងនាំយកនូវវិធីថ្មីដើម្បីធ្វើឱ្យការរស់នៅកាន់តែមានភាពប្រសើរឡើង។

ទាំងនេះហើយគឺជាផ្នែកមួយនៃលក្ខណៈសម្បត្តិទាំងឡាយដែលនាំឱ្យ    សែលកាត     ត្រូវបានផ្ដល់ពានដោយទស្សនាវដ្តី Global Brands Magazine ក្នុងនាមជា « ក្រុមហ៊ុននវានុវត្តន៍សេវាកម្មឌីជីថលល្អបំផុតរបស់ប្រទេសកម្ពុជា ឬ Cambodia’s Best Digital Services Innovator»។

សម្រាប់បញ្ជីពានរង្វាន់ពេញលេញ សូមចូលទៅកាន់៖ https://www.globalbrandsmagazine.com/award-winners-2023/

Global Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើងដោយទស្សាវដ្តី Global Brands Magazine (GBM) ដែលជាការបោះផ្សាយអន្តរជាតិមួយ មានទីស្នាក់ការនៅចក្រភពអង់គ្លេស។ គោលបំណងនៃពានរង្វាន់នេះគឺធ្វើឡើងដើម្បីទទួលស្គាល់ម៉ាកយីហោសកលដែលសម្រេចបាននូវភាពល្អឥតខ្ចោះក្នុងការអនុវត្តនៅទូទាំងវិស័យទាំងឡាយ  ព្រមទាំងធ្វើឡើងដើម្បីបង្កើតការដឹងឮដល់ក្រុមគោលដៅក្នុងទីផ្សារតាមរយៈវេទិកាដែលទទួលស្គាល់សមិទ្ធផលរបស់ពួកគេ។

អំពី សែលកាត

សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេស និងបណ្តាញចែកចាយដ៏ធំទូលាយ។

ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួល និងកសាងសហគមន៍ហ្គេម និងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។ 

សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់ និងសកលលោក។

អំពី ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនវិនិយោគជាយុទ្ធសាស្ត្ររបស់កម្ពុជា ត្រូវបានទទួលស្គាល់ថាជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះបំផុតរបស់កម្ពុជា។ ក្រុមហ៊ុនរ៉ូយាល់គ្រុប វិនិយោគនៅក្នុងឧស្សាហកម្មជាច្រើន រួមមានទូរគមនាគមន៍ ការដឹកជញ្ជូន ថាមពល ប្រព័ន្ធផ្សព្វផ្សាយ និង ការកម្សាន្ត ធនាគារ និងហិរញ្ញវត្ថុ ធានារ៉ាប់រង សណ្ឋាគារ និងរមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនទ្រព្យ ការជួញដូរ  និងកសិកម្ម៕

អត្ថបទពាណិជ្ជកម្ម

ព័ត៌មានទាក់ទង