កម្ពុជា នឹងមានភ្លៀងលាយខ្យល់កន្ត្រាក់ និងកម្ដៅឡើងដល់៣៧អង្សាសេ

25/04/2023 12:00 pm ភ្នំពេញ

ភ្នំពេញ៖ កម្ពុជា រងឥទ្ធិពលសម្ពាធទាប ពីខ្សោយទៅមធ្យម និងខ្យល់ប្រែប្រួលរយៈពេលមួយសប្ដាហ៍។ ដោយឡែកនៅថ្ងៃខ្លះ កម្ដៅ នឹងត្រូវឡើងចន្លោះពី ៣៣ ទៅ៣៧អង្សាសេ។



ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា បណ្ដារាជធានី -ខេត្តទាំងអស់ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម  ឬបង្គួរ នៅផ្នែកខ្លះលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស បណ្ដាខេត្តជាប់ភាគពាយ័ព្យ។ 

ខេត្តនៅតំបន់ខ្ពង់រាប និងមាត់សមុទ្រ  អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕

 

ព័ត៌មានទាក់ទង