លោក ម៉េងហ៊ី៖ ដើមផ្កាអង្គាសីលឆ្នាំនេះ លក់បានតម្លៃទាបជាងឆ្នាំមុន
ភ្នំពេញ៖ សល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំចិននឹងចូលមកដល់។ ទន្ទឹមនឹងនោះ អាជីវករ ក៏បានដាក់តម្រៀប «ដើមផ្កាអង្គាសីល» ជាជួរនៅតាមបណ្តោយផ្លូវហាណូយ ក្នុងរាជធានីភ្នំពេញ។ ពលរដ្ឋសែស្រឡាយចិន តែងជាវដើមផ្កានេះ សម្រាប់យកទៅដាក់តាំងលម្អតាមគេហដ្ឋាន ដោយជឿថានឹងនាំលាភ សំណាង និងទ្រព្យចូលផ្ទះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey២៥ លោក ស៊ន់ ម៉េងហ៊ី ដែលជាអ្នកលក់ដើមផ្កាអង្គាសីល បានឱ្យដឹងថា ដើមផ្កាទាំងនេះ ត្រូវបានបញ្ជាទិញពីឈ្មួញនៅខេត្តពោធិ៍សាត់ ដោយតម្លៃគិតតាមទំហំដើមផ្កានីមួយៗ។ បើតាមលោក ស៊ន់ ម៉េងហ៊ី អតិថិជនភាគច្រើនតែងឱ្យតម្លៃទាប បើទោះអ្នកលក់មិនកាត់ថ្លៃខ្លាំងក៏ដោយ។ ដោយឡែក ផ្កាឆ្នាំនេះក៏មិនសូវសម្បូរ ហើយផ្កាក៏មិនសូវល្អ ធ្វើឱ្យអាជីវករពិបាកលក់។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក អ្នកនាង អញ្ជើញទស្សនានូវកិច្ចសម្ភាសដូចតទៅ៖
-
ដោយ៖ ហេង ស្រីលីន
-
© រក្សាសិទ្ធិដោយ thmeythmey25.com