«មាតុភូមិយើង កាតព្វកិច្ចយើង ស្អាតនិងបៃតង » ជាប្រធានបទនៃទិវាបរិស្ថានឆ្នាំ២០២២

21/11/2022 3:00 pm មណ្ឌលគីរី

ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តមណ្ឌលគិរី នឹងរៀបចំទិវាអនាម័យបរិស្ថានជាតិ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ទិវាអនាម័យបរិស្ថានឆ្នាំ២០២២នេះ ប្រារព្ធឡើង ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាតនិងបៃតង »។



បើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន  ការរៀនចំទិវាអនាម័យបរិស្ថាននេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ទៅដល់សាធារណជន សិស្ស និស្សិត ជាពិសេសជំរុញ ចលនាគាំពារបរិស្ថាន ការភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាព។

សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០២១ ក្រសួងបរិស្ថានបានប្រារព្ធទិវាអនាម័យបរិស្ថាន ក្រោមប្រធានបទ « ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ៕

 

ព័ត៌មានទាក់ទង