កម្ពុជានឹងមានភ្លៀងធ្លាក់ទូទាំងប្រទេស ចាប់ពីថ្ងៃទី៩ ដល់ទី១៥

08/11/2022 3:00 pm ភ្នំពេញ


ដោយ៖ ផាត ដាណេ
ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មធ្យមពីទិសឦសាន នឹងធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ទូទាំងប្រទេសចាប់ពីថ្ងៃទី៩ ដល់ទី១៥ ខែវិច្ឆិកា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។



តាមសេចក្ដីជូនដំណឹងដដែល ចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា កម្ពុជានឹងទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មធ្យមពីទិសឦសាន ដោយទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូងបង្កើតឡើងនូវបាតុភូតជំនួបរវាងម៉ាសខ្យល់ក្ដៅ និងត្រជាក់ (Convections) ដែលបង្កឱ្យមានភ្លៀងធ្លាក់ទូទាំងប្រទេស។

ចំពោះតំបន់ទំនាបកណ្ដាល ខ្ពង់រាប និងតំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមាចន្លោះពី២១-២៤អង្សា និងអតិបរមាចន្លោះពី៣០-៣៣អង្សា ដែលអាចមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ លាយឡំដោយផ្គរ រន្ទះផងដែរ៕ 
 

ព័ត៌មានទាក់ទង