លោក ប៉ី ពែន  លក់នំក្រៀប តពីម្ដាយជាង៤០ឆ្នាំ 

01/08/2022 9:56 am ភ្នំពេញ


ដោយ៖ ញ៉ែម ចាន់ 
បាត់ដំបង៖ នាដងផ្លូវត្រើយខាងកើត ទល់មុខសាលាខេត្តបាត់ដំបង លោក ប៉ី ពែន កំពុងអង្គុយដុតនំក្រៀប លក់សម្រាប់អ្នកដំណើរឆ្លងកាត់។  លោក ប៉ី ពែន  បានបន្តជំនាញដុតនំក្រៀបពីម្ដាយ ដែលប្រកបរបរនេះ តាំងពីឆ្នាំ១៩៧៩មកម្លេះ។ លោក ប៉ី ពែន អាចរកចំណូលបាន ប្រមាណ ពី ១០ ទៅ ២០ ម៉ឺនរៀល ក្នុងមួយថ្ងៃ  ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈលោកមិនមានមុខរបរ ឬជំនាញ ក្រៅពីនេះឡើយ ។ ថ្វីបើ របរនេះ រកចំណូលបានមិនសូវច្រើន តែលោករំពឹងថា អាចជួយផ្គត់ផ្គង់ ឱ្យកូនៗទាំង៤ របស់លោក រៀនរហូតដល់ចប់។

 

 ដើម្បីជ្រាបច្បាស់សួមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 

ព័ត៌មានទាក់ទង