អាជ្ញាធរសៀមរាប ដុតបំផ្លាញប៊ីចេងសញ្ញារូបវែកក្លែងក្លាយ ១៨តោន ដែលចាប់បានកាលពីឆ្នាំ២០១៩

29/07/2022 10:00 am សៀមរាប

ដោយ៖ ឈុំ ចន្ថា 

ភ្នំពេញ៖ សមត្ថកិច្ចចម្រុះខេត្តសៀមរាប បានដុតបំផ្លាញប៊ីចេងសញ្ញារូបវែងក្លែងក្លាយប្រហែល១៨តោន។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅថ្ងៃទី២៩ កក្កដានេះ។



ប៊ីចេងសញ្ញារូបវែងចំនួន ១៨តោននេះ ត្រូវក្រុមប្រតិបត្តិបង្រ្កាបបានកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ពីបទក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ទុកសម្រាប់ធ្វើពាណិជ្ជកម្ម។ 

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោក ប្រាក់ សុវណ្ណារ័ត្ន ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប និងមន្រ្តីពាក់ព័ន្ធ បានរួមគ្នា ដុតបំផ្លាញប៊ីចេងសញ្ញារូបវែកក្លែងក្លាយ ចោលទាំងស្រុង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បើតាមលោក ប៉ុក តារា ព្រះរាជអាជ្ញារង អមអយ្យការខេត្តសៀមរាប បុគ្គលជាម្ចាស់ផលិតផលក្លែងក្លាយ ត្រូវបានសាលាដំបូងខេត្តសៀមរាបចេញសាលក្រមដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ ៕

ព័ត៌មានទាក់ទង