ដោយ៖ សុង សុធាវី
ភ្នំពេញ៖ យុទ្ធក្រមខម គឺជាឈ្មោះគម្ពី ក្បួនពិជ័យសង្រ្គាម ដែលបែងចែកជាបីរួមមាន យុទ្ធគុនខម យុទ្ធសិល្ប៍ខម និងយុទ្ធកលខម ហើយក៏ជាក្បាច់គុនមេនៃក្បាច់គុនខ្មែរតាំងពីសម័យបុរាណមកម៉្លេះ។ លោក យូ នរិនដា អនុប្រធានសហព័ន្ធក្បាច់គុនយុទ្ធក្រមខម បានប្រាប់សារព័ត៌មានថ្មីៗ តាមរយៈកម្មវិធី «គំនិតថ្មី» ថា ក្រៅពីអាជីពជាគ្រូសាក់យ័ន្តខ្មែរប្រចាំសហព័ន្ធដូចសព្វថ្ងៃ លោកឆ្លៀតពេលផលិតវីដេអូមួយចំនួន ពីក្បាច់គុនយុទ្ធក្រមខមនេះដែរ ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយឱ្យយុវជនខ្មែរជំនាន់បានស្គាល់ និងចូលរួមថែរក្សាក្បាច់គុននេះដែរ។ លោក យូ នរិនដា ក៏ចង់ឃើញយុវជនចូលរួមហ្វឹកហាត់ក្បាច់គុនយុទ្ធក្រមខមកាន់តែច្រើនទៀត ដើម្បភាពគង់វង្សនៃមរតកក្បាច់គុនដូនតា។
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ រវាងកញ្ញា សុង សុធាវី
អ្នកសម្របសម្រួល កម្មវិធី«គំនិតថ្មី» និងលោក យូ នរិនដា ដូចតទៅ៖
គ្រូសាក់យ័ន្តខ្មែរ យូ នរិនដា ឆ្លៀតផលិតវីដេអូក្បាច់គុនយុទ្ធក្រមខម ព្រោះគ្រូសាក់យ័ន្តខ្មែរ យូ នរិនដា ឆ្លៀតផលិតវីដេអូក្បាច់គុនយុទ្ធក្រមខម ព្រោះក្តីស្រលាញ់ និងខ្លាចបាត់បង់ =========================== យុទ្ធក្រមខម គឺជាឈ្មោះគម្ពី ក្បួនពិជ័យសង្រ្គាម ដែលបែងចែកជាបីរួមមាន យុទ្ធគុនខម យុទ្ធសិល្ប៍ខម និងយុទ្ធកលខម ហើយនេះគឺជាក្បាច់គុនមេ នៃក្បាច់គុនខ្មែរតាំងពីសម័យបុរាណមកម្ល៉េះ។ លោក យូ នរិនដា អនុប្រធានសហព័ន្ធក្បាច់គុនយុទ្ធក្រមខម ក្រៅពីអាជីពជាគ្រូសាក់យ័ន្តខ្មែរប្រចាំសហព័ន្ធនេះ លោកតែងឆ្លៀតពេល ដើម្បីផលិតវីដេអូមួយចំនួនពីក្បាច់គុនយុទ្ធក្រមខម ព្រោះតែក្តីស្រលាញ់ ចង់ចូលរួមថែរក្សា ការពារ និងផ្សព្វផ្សាយទៅកាន់អ្នកជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់ ពីមរតកដូនតានៃក្បាច់គុនយុទ្ធក្របខម ដោយខ្លាចបាត់បង់នាំឱ្យមានភាពស្តាយក្រោយ។ តើយ័ន្តខ្មែរមានទំនាក់ទំនងអ្វីជាមួយក្បាច់គុនយុទ្ធក្រមខម ហើយលោកផលិតវីដេអូដោយរបៀបណា? កម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ បានអញ្ជើញ លោក យូ នរិនដា ចូលរួមជាវាគ្មិន ដើម្បីពិភាក្សាលើប្រធានបទនេះ។ សូមលោក លោកស្រី អ្នកនាងកញ្ញាទស្សនាបទសម្ភាសរវាង វាគ្មិន លោក យូ នរិនដា អនុប្រធានសហព័ន្ធក្បាច់គុនយុទ្ធក្រមខម ជាមួយ កញ្ញា សុង សុធាវី អ្នកសម្របសម្រួលកម្មវិធី «គំនិថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ #ThmeyThmey #ThmeyThmey25 #News ផលិតដោយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ សម្ភាស៖ សុង សុធាវី ថត៖ ងាវ ច័ន្ទគ្រឹស្នា កាត់ត៖ ងាវ ច័ន្ទគ្រឹស្នា -- ThmeyThmey Social Media: Youtube: https://bit.ly/2RNzknr Instagram: https://bit.ly/32QSFup Twitter: https://bit.ly/3iTsTuS Web: https://bit.ly/3hPEU3q Facebook: https://bit.ly/2FGyvKY
Posted by Thmey Thmey on Thursday, June 2, 2022