ធនាគារ ព្រីនស៍ និងក្រុមហ៊ុន WOWNOW Super App បានសហការគ្នាដើម្បីបង្កើនការទូទាត់ប្រាក់អនឡាញ

27/05/2022 12:00 pm ភ្នំពេញ

ដោយ: សារព័ត៌មានថ្មីៗ
ក្រុមហ៊ុនទាំងពីរចូលរួមសហការ និងប្រឹងប្រែងកាន់តែខ្លាំងក្លា ដើម្បីអតិថិជនអាចរីករាយនឹងភាពងាយស្រួលក្នុងការបញ្ជាទិញតាមអនឡាញកាន់តែប្រសើរ ដែលមានភាពងាយស្រួល និងមានសុវត្ថិភាព។


 
កាលថ្ងៃទី26​ ខែឧសភា ឆ្នាំ​2022 ធនាគារ ព្រីនស៍ ម.ក និង WOWNOW Super App បានសម្ពោធជាផ្លូវការភាពជាដៃគូសហការ ដោយដាក់ដំណើរការវិធីទូទាត់ប្រាក់តាមអនឡាញ តាមរយៈគណនីធនាគារព្រីនស៍ នៅលើកម្មវិធី WOWNOW Super App ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពកាន់តែប្រសើរ។ ជាមួយនឹងដំណោះស្រាយការទូទាត់ដ៏ងាយស្រួលនេះ អតិថិជនអាចទទួលបានដំណើរការទូទាត់ប្រាក់កាន់តែសាមញ្ញ ដែលលឿនជាងមុន និងមានសុវត្ថិភាព។ ការបង្កើតថ្មីនេះ គឺជាផ្នែកមួយនៃការជំរុញបន្តរបស់ធនាគារ ព្រីនស៍ ក្នុងការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រអតិថិជនឲ្យទទួលបានការរស់នៅតាមបែបឌីជីថល ដែលមនុស្សគ្រប់គ្នាប្រាថ្នា ។



ធនាគារ ព្រីនស៍ ម.ក ជាធនាគារឆ្នើម ដែលទទួលបានពានរង្វាន់ជាច្រើន តាមរយៈបណ្តាញសាខា ម៉ាស៊ីនអេធីអឹម ម៉ាស៊ីនអេធីអឹម Drive Through និង PRINCE Mobile app ដែលជាកម្មវិធីសេវាធនាគារ តាមទូរស័ព្ទដ៏សម្បូរបែប ទូលំទូលាយបំផុត ហើយបានបន្តការបង្កើតថ្មីជាបន្តបន្ទាប់ ដើម្បីនាំយកផលិតផល និងសេវាកម្មថ្មីៗ និងកែលម្អបន្ថែមសម្រាប់អតិថិជនរបស់ខ្លួន។ ថ្ងៃនេះ ជាសមិទ្ធផលដ៏សំខាន់មួយទៀត ជាមួយនឹងមុខងារថ្មីសម្រាប់អតិថិជនរបស់ធនាគារ ព្រីនស៍ ជាមួយនឹង WOWNOW ដោយផ្តល់នូវសេវាកម្មធនាគារដែលងាយស្រួល និងមានសុវត្ថិភាព។
 
WOWNOW គឺជាកម្មវិធី Super App ដំបូងគេក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវសេវាកម្មសម្រួលដល់ការរស់នៅប្រចាំថ្ងៃ តាមរយៈប្រព័ន្ធឌីជីថល ​ជាមួយសេវាកម្មចម្បងធំៗ៤ រួមមាន៖ កម៉្មង់អាហារ ទំនិញអនឡាញ សេវាកម្មទូទាត់ប្រាក់ និងសេវាកម្មកក់កន្លែង។ សេវាកម្មបន្ថែមផ្សេងៗទៀត មានដូចជា ការបញ្ចូលកាតទូរស័ព្ទ ការកក់ភោជនីយដ្ឋានសម្រាប់ថ្ងៃពិសេស ហាងកែសម្ផស្ស និងកន្លែងផ្សេងៗជាច្រើនទៀត ជាមួយនឹងការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ ពីសេវាកម្មកក់កន្លែងនៅលើ WOWNOW Super App ។



លោក ហ៊ន់ សុរចនា អភិបាលគ្រប់គ្រង និងប្រធាននាយកប្រតិបត្តិនៃធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា ៖“ជំងឺកូវីដ-១៩ បាននាំមកនូវការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក ដោយបំប្លែងអ្នកប្រើប្រាស់ពីវិធីទូទាត់បែបប្រពៃណី ទៅជាការទូទាត់តាមឌីជីថល ដែលជានិន្នាការស្របគ្នាលើកំណើនក្នុងរយៈពេលដ៏ខ្លី នៃការទិញទំនិញអនឡាញ ឬតាមទូរស័ព្ទ ឬការបញ្ជាទិញអាហារ និងការទូទាត់។ ដូច្នេះ ការពង្រឹង និងពង្រីកដំណោះស្រាយការទូទាត់ តាមប្រព័ន្ធឌីជីថល មានសារៈសំខាន់ខ្លាំងណាស់ក្នុ ងការបម្រើតម្រូវការ និងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកប្រើប្រាស់”។
 
លោកបានបន្ថែមទៀតថា ៖“ភាពជាដៃគូសហការជាមួយ WOWNOW Super App គឺជាសមិទ្ធផលច្នៃប្រឌិតដ៏គួរឱ្យកត់សម្គាល់មួយទៀត របស់ធនាគារ ព្រីនស៍ ក្នុងការពង្រីកសេវាកម្មទូទាត់ឌីជីថលរបស់យើង សម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ យើងបានធ្វើការដោយគ្មានភាពនឿយហត់ ដើម្បីធ្វើឱ្យភាពជាដៃគូសហការនេះកើតមានឡើង ដើម្បីបង្កើតបទពិសោធន៍អតិថិជនកាន់តែប្រសើរឡើង ជាមួយនឹងការទូទាត់តាមឌីជីថល ដែលពួកគេអាចរីករាយ ជាមួយនឹងភាពងាយស្រួល និងមានទំនុកចិត្ត នៅពេលបញ្ជាទិញតាមអនឡាញ និង​ទូទាត់នៅលើវេទិកាតែមួយ។ អតិថិជនថ្មី និងអតិថិជនដែលមានស្រាប់​ អាចរីករាយនឹងការបញ្ជាទិញតាមអនឡាញរបស់ពួកគេ នៅលើ WOWNOW Super App ជាមួយនឹងអត្ថប្រយោជន៍ពិសេសជាច្រើន ពីពួកយើងផងដែរ។ នៅធនាគារ ព្រីនស៍ យើងតែងតែខិតខំប្រឹងប្រែង ដើម្បីនាំមកនូវការច្នៃប្រឌិតថ្មីៗ និងដំណោះស្រាយធនាគារឌីជីថលកាន់តែប្រសើរឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន។ អតិថិជនថ្មីរបស់ធនាគារ ព្រីនស៍ នឹងអាចរីករាយនឹងការប្រើប្រាស់កម្មវិធី PRINCE Mobile ដែលជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទ ទទួលបានពានរង្វាន់ផងដែរ”។



លោក Kevin Zheng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WOWNOW Super App បានបញ្ចេញមតិថា៖ “នេះគឺជាឱកាសដ៏អស្ចារ្យមួយ សម្រាប់ WOWNOW Super App ក្នុងការនាំមកជូននូវវិធីសាស្ត្រទូទាត់ប្រាក់ថ្មីមួយបន្ថែមទៀត ដ៏មានអត្ថប្រយោជន៍ ទៅដល់អ្នកប្រើប្រាស់របស់យើង នៅក្នុងភាពជាដៃគូសហការជាមួយធនាគារ ព្រីនស៍។ ចាប់ពីពេលវេលាដ៏វិសេសវិសាសនេះតទៅ ការរស់នៅប្រចាំថ្ងៃ នឹងកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ដែលជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នា ព្រោះអ្វីៗគ្រប់យ៉ាងនឹងមាននៅលើ WOWNOW Super App រួមជាមួយនឹងវិធីសាស្ត្រទូទាត់ប្រាក់ដ៏ល្អ លើសពីការរំពឹងទុក ដែលនាំមកជូនដោយធនាគារ ព្រីនស៍ ផងដែរ។ WOWNOW – It’s WOW or Never!”។

ដើម្បីអបអរសាទរភាពជាដៃគូសហការនេះ ធនាគារ ព្រីនស៍ និងក្រុមហ៊ុនWOWNOW Super App បានដាក់ដំណើរការប្រូម៉ូសិនរួមគ្នា សម្រាប់អតិថិជនរបស់ខ្លួន ដោយ “ចំណាយ 6 ដុល្លារឡើងទៅ ទទួលបានការបញ្ចុះតម្លៃ 2 ដុល្លារភ្លាមៗ” សម្រាប់ការបញ្ជាទិញនៅលើ WOWNOW Super App នៅពេលអតិថិជនជ្រើសរើសទូទាត់ប្រាក់ តាមរយៈគណនីធនាគារព្រីនស៍។ លើសពីនេះ ក៏មានការផ្តល់ជូនបន្ថែមនូវពិន្ទុរង្វាន់ព្រីនស៍ដោយចៃដន់។ នៅថ្ងៃបន្ទាប់កាដូដ៏ភ្ញាក់ផ្អើលពីអ្នកដឹកជញ្ជូន និងគូប៉ុងដឹកជញ្ជូនឥតគិតថ្លៃ សម្រាប់ការបញ្ជាទិញលើកក្រោយផងដែរ។​​
 
ឥឡូវនេះ លោកអ្នកអាចបើកគណនីព្រីនស៍ eAccount តាមរយៈកម្មវិធី PRINCE Mobile ពីគ្រប់ទីកន្លែងដោយសុវត្ថិភាព ហើយអាចចាប់ផ្តើមរីករាយ ជាមួយការផ្តល់ជូនពិសេសនេះផងដែរ។
 
សម្រាប់ព័ត៌មានបន្ថែម អំពីការផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់ www.princebank.com.kh ឬទាក់ទាងសេវាទំនាក់ទំនងអតិថិជនរបស់យើង តាមរយៈលេខ 1800 20 8888​ (ដោយមិនគិតថ្លៃ)៕

ព័ត៌មានទាក់ទង