កាន់តែពិសេស! មាន App “Chief Easy” ខ្ចីលុយ​រហូតដល់​១០០០ ដុល្លារ​មិនចាំបាច់​មានទ្រព្យ​បញ្ចាំ​

10/12/2021 11:00 am ភ្នំពេញ

កាលពីពេល​ថ្មីៗ​នេះ ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក បានដាក់​ចេញ​នៅ​សេវាកម្ម​ថ្មី​របស់ខ្លួន ដែលមាន​ឈ្មោះថា «Chief Easy»​។ តាមរយៈ​សេវាកម្ម​ថ្មី​នេះ​នឹង​ជួយ​សម្រួល ក៏ដូចជា​ផ្ដល់ឱកាស​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​អាច ខ្ចី​ឥណទាន​ខា្ន​ត​តូច​បំផុត និង​មាន​សុវត្ថិភាព ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​គោលបំណង​ផ្សេងៗ ជំនួស​ការខ្ចីប្រាក់ ក្រៅ​ប្រព័ន្ធ​ដែល​គ្មាន​សុវត្ថិភាព​។

 

 App Store: https://apple.co/3A1kXzD              Google Play : https://bit.ly/2WrWBkK

​ចំណុច​ពិសេស​របស់ «Chief Easy» គឺ​ដំណើរ​ការខ្ចី​មិនមាន​ភាព​សាំ​ញាំ​ច្រើន ដោយ​ការស្នើសុំ​កម្ចី​ប្រើប្រាស់​តាមរយៈ​ទូរ​សព្ទ​ដៃ​ប៉ុណ្ណោះ ដោយ​គ្រាន់តែ​ចំណាយ​ពេលវេលា​ត្រឹមតែ ១៥ នាទី​ប៉ុណ្ណោះ​។ តាមរយៈ App «Chief Easy» នេះ​លោកអ្នក​អាច​ស្នើរ​សុំ​កម្ចី​បាន​គ្រប់​ទីកន្លែង អ្វីដែល​ពិសេស​នោះ​គឺ​មិនចាំបាច់​មានទ្រព្យ​បញ្ចាំ​អ្វី​ឡើយ​។​

​ក្នុង​សេវាកម្ម​ថ្មី​នេះ​លោកអ្នក​អាច​ខ្ចី​រហូតដល់​ទៅ ១០០០ ដុល្លារ និង​ពេលវេលា​ដែល​ត្រូវ​បង់​សង​ធនាគារ​វិញ រយៈពេល​ពី ១ ខែ រហូតដល់ ១២​ខែ ក្នុងនោះ​លោកអ្នក​ក៏​អាច ជ្រើសរើស​ចំនួន​ខែ ដែល​ត្រូវ​បង់​សង តាម​តម្រូវការ​របស់លោក​អ្នក នៅពេល​ស្នើសុំ​តាម​ប្រព័ន្ធ ក្នុង​ទូរស័ព្ទដៃ​។​

​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ប្រធាន​នាយក​ប្រតិបត្តិ ធនាគារពាណិជ្ជ ឈី​ហ្វ បាន​ឲ្យ​ដឹងថា ៖ «​ចំណុច​ពិសេស​របស់​សេវាកម្ម​ថ្មី​នេះ អតិថិជន​អាច​ស្នើ​កម្ចី​នេះ បាន​ច្រើន​នាក់​នៅក្នុង​រង្វង់​គ្រួសារ​របស់លោក​អ្នក ដោយ​ផ្អែកលើ​ប្រាក់ចំណូល​បុគ្គល ដោយ​គ្រាន់តែ​ភ្ជាប់​មកជា​មួយ នូវ​សៀវភៅ​គ្រួសារ កាត​បុគ្គលិក ឬ​នាមប័ណ្ណ​ផ្ទាល់ខ្លួន​ជាដើម និង​របាយការណ៍​ប្រាក់ចំណូល​ប្រចាំខែ ៣​ខែ​ចុងក្រោយ ដើម្បី​ជា​ឯកសារ​ក្នុង​ស្នើសុំ​កម្ចី​រហ័ស​នេះ​»​។​



​ក្នុងនោះ បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ បាន​បញ្ចាក់​បន្ថែម​ផងដែរ​ថា ៖ «​កម្ចី​រហ័ស​នេះដែរ គឺ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ស្នើ​បាន​គ្រប់​មជ្ឈដ្ឋាន មិន​ថា​អាជីវករ សិស្ស និស្សិត និង​បុគ្គលិក​ជាដើម​។ ការស្នើ​កម្ចី​បែប​ឌីជីថល​នេះ គឺ​ពិតជា​ងាយស្រួល និង​រហ័ស​មែនទែន​»​។​

​ចំ​ណែ​ឯ​អត្រា​ការប្រាក់​សេវាកម្ម​ថ្មី​របស់​ធនាគារពាណិជ្ជ ឈី​ហ្វ (​ខេ​ម​បូ​ឌា​) ម​.​ក គឺ​គិត​ត្រឹមតែ ១៨ ភាគរយ​ក្នុង​មួយឆ្នាំ​ប៉ុន​ណ្ណោះ ដោយ​គណនា​ជាប្រចាំ​តាម​មូលដ្ឋាន ៣៦០ ថ្ងៃ ក្នុង​រយៈពេល​មួយឆ្នាំ និង​គិត​លើ​ចំនួន​ថ្ងៃ​ជាក់ស្តែង​ដែល​បាន​ប្រើប្រាស់ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ឥណទាន​បានដាក់ ឱ្យប្រើ​ប្រាស់​លើកដំបូង​។ ការប្រាក់​ត្រូវ​បង់​រៀងរាល់ខែ​នីមួយៗ ដែល​ត្រូវ​បង់​គិត​រាប់​ពី​កាលបរិច្ឆេទ នៃ​ការផ្តល់​ឥណទាន​។ 



​បណ្ឌិត សឿង ម៉ូ​រ៉ា​រិ​ទ្ធ ក៏បាន​បញ្ជាក់បន្ថែម​ផងដែរ​ថា ប្រព័ន្ធ​ប្រតិបត្តិការ Chief Easy បើក​ដំណើរការ ២៤​ម៉ោង ក្នុង​មួយថ្ងៃ និង​៧​ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ បើ​ក្នុងករណី កាលបរិច្ឆេទ​សង ស្ថិតក្នុង​ថ្ងៃ​ចុង​សប្តាហ៍ ឬ ថ្ងៃ​ឈប់សម្រាក អ្នក​ខ្ចី​ត្រូវ​ទទួលបន្ទុក​ក្នុងការ​ដាក់​ប្រាក់​ជាមុន​ក្នុង​គណនី ទុក​សម្រាប់​ទូទាត់​បង់​ការប្រាក់​។ ក្នុងករណី អតិថិជន​បំពាន​លក្ខខណ្ឌ ធនាគារ​មាន​សិទ្ធិ ទាមទារ​សង​ត្រលប់ ដោយ​ឥណទាន​មួយផ្នែក ឬ​ទាំងស្រុង​មកវិញ ក្នុងករណី អ្នក​ខ្ចី​ប្រើប្រាស់​ឥណទាន​នេះ មិនត្រូវ​នឹង​គោលដៅ​ដូច​មានចែង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Chief Easy​។​

​គួរបញ្ជាក់​ផងដែរ​ថា​សម្រាប់​អតិថិជន​ដែលមាន​បំណង​ទាញយក​កម្ម​វី​ទូរ​សព្ទ​ដៃ Chief Easy លោកអ្នក​អាច​ទាញយក​បាន​ដោយ​ឥតគិតថ្លៃ​បាន​នៅលើ Play Store សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ Android និង App Store សម្រាប់​អ្នកប្រើប្រាស់​ប្រព័ន្ធ iOS៕




(​អត្ថបទ​ពាណិជ្ជកម្ម​)

ព័ត៌មានទាក់ទង