កម្ពុជា‌ ‌ទទួលជំនួយជាង៣លានដុល្លារពីជប៉ុន‌ ‌សម្រាប់គម្រោង​អភិវឌ្ឍន៍ធន​ធាន​មនុស្ស​‌ ‌

27/07/2021 9:00 am ភ្នំពេញ

នៅក្នុងឆ្នាំ២០២១នេះ‌ ‌រដ្ឋាភិបាលជប៉ុន‌ ‌បានផ្តល់ជំនួយចំនួន‌ ‌៣៦២លានយ៉េន‌ ‌ស្មើនឹងប្រមាណ‌ ‌៣.៣១លានដុល្លារអាមេរិក‌ ‌សម្រាប់កម្ពុជាអនុវត្តគម្រោង«អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស»(Project‌ ‌for‌ ‌Human‌ ‌Resource‌ ‌Development‌ ‌Scholarship‌ ‌-JDS)។‌

‌ ‌

​លោក‌ ‌ប្រាក់‌ ‌សុខុន‌ ‌ឧបនាយករដ្ឋមន្ត្រី‌ ‌និងជារដ្ឋមន្ត្រីការបរទេស‌ ‌និងសហប្រតិបត្តិការអន្តរជាតិ‌ ‌និងលោក‌ ‌មិកាមិ‌ ‌ម៉ាសាហ៊ីរ៉ូ‌ ‌ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា‌ ‌បានចុះហត្ថលេខា‌ ‌លើលិខិតប្ដូរសារស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ‌ ‌បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៦‌ ‌ខែកក្កដានេះ‌ ‌នៅទីស្តីការក្រសួងការបរទេសកម្ពុជា។‌ ‌ ‌

​សូមជម្រាបថា‌ ‌គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស‌ ‌(JDS)‌ ‌បានចាប់ផ្តើមនៅកម្ពុជា‌ ‌ក្នុងឆ្នាំ២០០០។‌ ‌គោលបំណងនៃគម្រោងនេះ‌ ‌គឺផ្តល់ការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សក្នុងប្រទេសកម្ពុជា‌ ‌តាមរយៈការផ្តល់ឱកាស​ដល់​មន្ត្រីវ័យក្មេងកម្ពុជា‌ ‌ទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិត‌ ‌និងបណ្ឌិតនៅសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន‌ ‌។‌ ‌មកទល់ពេលនេះ‌ ‌មានមន្ត្រីកម្ពុជាប្រមាណ៥០០នាក់ហើយ‌ ‌ដែលទទួលបាន‌ ‌អាហារូបករណ៍ទៅសិក្សានៅប្រទេសកម្ពុជា‌ ‌តាមរយៈគម្រោង‌ ‌JDSនេះ។‌ ‌ ‌

កាលពីឆ្នាំ២០២០កន្លងទៅ‌ ‌ជប៉ុនក៏បានជំនួយប្រមាណជា‌ ‌៣.២៣‌ ‌លានដុល្លារ​‌ ‌សម្រាប់កម្ពុជាអនុវត្តគម្រោង‌ ‌JDSនេះដែរ៕‌ ‌

​‌ ‌

 

ព័ត៌មានទាក់ទង