លោក ហាន តុង លក់កណ្ដុរអាំងនៅស្ពានអូរតាគី បាន២០គីឡូក្រាមក្នុងមួយថ្ងៃ

24/06/2021 4:00 pm បាត់ដំបង


ដោយ៖ ញ៉ែម ចាន់ 

បាត់ដំបង៖ លោក ហាន តុង ប្រកបរបរ លក់កណ្តុរអាំង នៅក្បែរស្ពានអូរតាគី ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ជាង ១០ឆ្នាំ មកហើយ។ ក្នុងមួយថ្ងៃ លោក អាចលក់កណ្ដុរ បាន២០គីឡូក្រាម ក្នុងតម្លៃចាប់ពី ៥ពាន់ទៅ៦ពាន់រៀល តាមទំហំកណ្ដុរមួយៗ។



ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោក ហាន តុង អ្នកលក់កណ្ដុរអាំងនៅខេត្តបាត់ដំបង ជាមួយលោក ញ៉ែម ចាន់ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 


លោក តុង បានឱ្យដឹងថា កណ្ដុរអាំងនេះ មានការពេញនិយមណាស់នៅខេត្តបាត់ដំបង។ ប៉ុន្តែដោយ មានវិបត្តិជំងឺកូវីដ-១៩ មិនសូវមានអ្នកឆ្លងកាត់ខេត្តច្រើន ដែលនាំឱ្យការលក់កណ្តុរអាំងរបស់លោក ថយចុះជាងពាក់កណ្ដាល ដោយពីមុនលោកលក់បាន៥០គីឡូក្រាមក្នុងមួយថ្ងៃ។ 

អ្នកលក់រូបនេះអះអាងថា កណ្ដុរនេះ ជាកណ្ដុរធម្មជាតិ ទិញពីអ្នកភូមិដើរដាក់អន្ទាក់តាមស្រែ។ លោកបន្ថែមថា រដូវប្រាំង កណ្តុរនេះ មានរសជាតិឆ្ងាញ់ជាងរដូវរស្សា ព្រោះកណ្តុរមានស្រូវស៊ីច្រើន សម្បូរខ្លាញ់៕  

 

ព័ត៌មានទាក់ទង