អាជ្ញាធរ ផ្អាកផ្សាររាត្រីខេត្តកំពត៧ថ្ងៃ ក្រោយមានអ្នកពាក់ព័ន្ធនឹងអ្នកកើតកូវីដ-១៩

03/06/2021 3:30 pm កំពត

រដ្ឋបាលក្រុងកំពត បានផ្អាកការលក់ដូរគ្រប់ប្រភេទ ក្នុងផ្សាររាត្រីខេត្តកំពត រយៈពេល១សប្តាហ៍ បន្ទាប់ពីមានអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងផ្សារនេះ ចាប់ពីថ្ងៃទី០៣ ដល់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។



បើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងកំពត ករណីផ្អាកផ្សាររាត្រីបណ្ដោះអាសន្ននេះគឺបណ្ដាលមកពី មានការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ គឺជាស្វាមីរបស់អាជីវករ នៅតូបលេខ D-08,09។ បុរសរូបនេះបានមកលក់ក្នុងផ្សាររាត្រីខេត្តកំពត រយៈពេល៣ថ្ងៃ។ 

យ៉ាងណាមិញ រដ្ឋបាលខេត្តកំពតបានអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ រូបនេះត្រូវទៅពិនិត្យសំណាកនៅមណ្ឌលសុខភាពប្រតិបត្តិកំពត ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៥៦ ១១ ៩៦ និង ០១២ ៦៩ ៩០។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះកម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣២ ១៨៩នាក់ ក្នុងនោះករណីនាំចូលសរុបមាន៩៩៤នាក់។ អ្នកជាសះស្បើយ២៤ ៧៦៣ នាក់ ខណៈអ្នកស្លាប់ កើនដល់ ២៣៦នាក់៕


 

ព័ត៌មានទាក់ទង