ក្រសួងពាណិជ្ជកម្ម និង​UNDP នឹង​ផ្តល់​ជំនាញ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ច​និក ដល់​SME ១២៥​ស្ថាប័ន

08/01/2021 3:00 pm ភ្នំពេញ

​ភ្នំពេញ​៖ សហគ្រាស​ធុន​តូន និង​មធ្យម​(SMEs) ចំនួន​១២៥​ស្ថាប័ន នឹង​ទទួលបាន​ថវិកា​ជំនួយ និង​ការបណ្តុះបណ្តាល​អំពី​របៀប​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​(E-COMMERCE) ពី​ក្រសួងពាណិជ្ជកម្ម​។ ការបណ្តុះបណ្តាល​នេះ មាន​រយៈពេល​៦​ខែ  ដែល​ស្ថិតក្រោម​ការវិនិយោគ​ក្នុង​ទំហំ​ទឹកប្រាក់​៥០​ម៉ឺន​ដុល្លារ ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការឧបត្ថម្ភ​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​(EIF) និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​(UNDP)​។



ថវិកា​វិនិយោគ​នេះ នឹង​ផ្តល់​ការគាំទ្រ​ដល់​ការបណ្តុះបណ្តាល​គំនិត​អាជីវកម្ម និង​គំនិត​ផ្គួ​ច​ផ្តើម​បែប​វា​នុ​វត្ត​ន៍ ដើម្បី​ជួយ​ដល់​SMEs ក្នុងការ​ផ្លាស់ប្តូរ​ទៅប្រើ​ប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក លក់​ផលិតផល និង​សេវាកម្ម​ប្រព័ន្ធ​អន​ឡាញ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​កម្មវិធី​ផ្តល់​ថវិកា​ជំនួយ និង​វគ្គ​បណ្តុះបណ្តាល ដើម្បី​លើកកម្ពស់​SMEs រប​ស់ក​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​២៨​ធ្នូ​។​
 
​ក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល​នេះ នឹង​ជួយ​ដល់​សហគ្រាស​មួយចំនួន ដែល​លក់​ផលិតផល និង​សេវាកម្ម​ទៅឱ្យ​អតិថិជន​នៅក្រៅ​ប្រទេស តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​ថ្មី​មួយ ឈ្មោះថា​«B2B2C Marketplace»​។ ក្រសួងពាណិជ្ជកម្ម កំពុង​បង្កើត​បច្ចេកវិទ្យា​នេះ​ឡើង​។ 
 
​ការផ្តួចផ្តើម​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​SMEs​នេះ គឺ​ត្រូវ​បង្កើតឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម និង UNDP ដែលជា​សមាសភាគ​មួយ​ដ៏​សំខាន់​នៃ​គម្រោង​អភិវឌ្ឍ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កម្ពុជា ដែល​ហៅថា​(Go4eCAM)​។ សេចក្តីប្រកាស​ព័​ត៌​ដដែល​ខាងលើ បាន​បញ្ជាក់ថា Go4eCAM  បង្កើតឡើង​ក្នុង​គោលបំណង បង្កើន​ឱកាស​ដល់​SEMs ទាំង​ក្នុងស្រុក និង​ទាំង​អន្តរជាតិ តាមរយៈ​គំនិត​ផ្តួ​ត​ផ្តើម​ឌីជីថល​ភាវូបនីយកម្ម ដើម្បី​បង្កើត​ការងារ​ថ្មី​ឱ្យបាន​ច្រើនជាង ១​ម៉ឺន កន្លែង​ត្រឹម​ឆ្នាំ​២០២២​។​
 
​គម្រោង Go4eCAM  ត្រូវ​បានប្រកាស​ចាប់ផ្តើម​អនុវត្ត​ចំពេល​នឹង​ការអនុម័ត​ច្បាប់​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការប្រកាស​ដាក់ឱ្យអនុវត្ត​នូវ​យុទ្ធសាស្ត្រ ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ នេះ​ជាការ​លើកឡើង​របស់ លោក ប៉ាន សូរ​ស័​ក្ត រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដោយ​បន្ត​មានប្រសាសន៍ថា គម្រោង​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត ដូចជា បង្កើន​ផលិតភាព ន​វា​នុ​វតន៍ ការពង្រីក​អាជីវកម្ម ព្រមទាំង​ការបង្កើត​ការងារ​នៅ​កម្ពុជា​។ 
 
​ជាមួយគ្នានេះ លោក Nick Beresford អ្នកតំណាង​និវេសនដ្ឋាន​UNDP នៅ​កម្ពុជា​បាន​លើកឡើងថា យុទ្ធសាស្ត្រ​នេះ នឹង​ជំរុញឱ្យមាន​ការប្រើប្រាស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្នុងសង្គម​ទាំងមូល​។ ជាពិសេស ក្នុងចំណោម​ក្រុម​ដែលមាន​ឱកាស​តិចតួច ក្រោយ​ផុតពី​វិបត្តិ កូ​វីដ​-១៩​។ 
 
«​ការវិនិយោគ​ប្រកបដោយ​បរិ​យា​ប័ន្ន​លើ​ធនធានមនុស្ស ការអភិវឌ្ឍ​ជំនាញ និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​សម្រាប់​គ្រប់គ្នា គឺជា​អ្វី​ដែលមាន​សារៈសំខាន់​ជា​ចំ​បាច់​បំផុត នាពេលនេះ​»​។  សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ បាន​ស្រង់​សម្តី​លោក Nick Beresford ដូច្នេះ​។​
 
​សម្រាប់ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក Kang Pablo វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រ​និក​នៅ​កម្ពុជា គឹ​មាន​សន្ទុះ​ខ្លាំង​។ ជា​ពិ​សស គឺ​ប្រកបដោយ​ការ​ប្រែក្លាយ​ពី​អាជីវកម្ម​ធម្មតា​ទៅជា​អាជីវកម្ម​អន​ឡាញ ក្នុង​គោលបំណង​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោក Kang Pablo បន្ត​មានប្រសាសន៍​ដូច្នេះ​៖« ក្នុងនាម​ជា​គូ​របស់​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​(EIF) និង​តាមរយៈ​គម្រោង​នានា​របស់​យើង ដែល​គាំទ្រ​ដល់​កា​រព​ន្លឿ​ន​ផ្នែក​ច្បាប់​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ប្រទេស​អូស្ត្រាលី បានផ្តល់​ជា​ទស្សនទាន និង​ជំនាញ​សំខាន់ៗ មួយចំនួន​ដល់​យុវជន​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​សេដ្ឋកិច្ច​ថ្មី​នេះ ដោយ​ធានា ថា វិស័យ​ឌីជីថល នាពេល​អនាគត​របស់​កម្ពុជា នឹងត្រូវ​បាន​រិ​ក​ចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន​»​។ 
 
​កម្ពុជា ជា​ប្រទេស​មាន​សក្កា​នុព​ល​ខ្ពស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ បើតាម​លោក Ratnakar Adhikari នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន EIF ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក យុទ្ធសាស្ត្រ​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ត្រូវបាន​ប្រកាស​ដាក់ឱ្យ​អនុវត្ត កាលពី​ថ្ងៃទី​២៥​វិច្ឆិកា ឆ្នាំ​២០២០ ដោយ​ដាក់ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់លាក់ និង​ឆ្លើយតប​បញ្ហា​រាំងស្ទះ​សំខាន់ៗ ដូចជា ក្របខណ្ឌ​ច្បាប់ និង​គតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធ ICT ជំនាញ​ឌីជីថល និង​ការគាំទ្រ​ដល់​SMEs ជាដើម​។ 
 
​នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន EIF ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​រូបនេះ មានប្រសាសន៍​ដូច្នេះ​៖« ជាមួយនឹង​គម្រោង Go4eCAM និង​ភាពជា​ដៃគូ​ដ៏​រឹងមាំ​ក្នុងប្រទេស ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹងមាន​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​អំណោយផល ដែល​ចាំបាច់​សម្រាប់​ការលើកកម្ពស់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក បង្កើន​ការប្រកួតប្រជែង​សម្រាប់​ការនាំចេញ ជំរុញ​សហគ្រិនភាព និង​ទាញ​ប្រយោជន៍​ពី​ប្រភព​កំណើន​ថ្មីៗ ក្នុង​យុគសម័យ​ឌីជីថល​»៕ 

ព័ត៌មានទាក់ទង