ក្រុមហ៊ុន TLL បើកសម្ពោធ​គម្រោង​ថ្មី​របស់ខ្លួន ដែលមាន​ផ្ទៃដី​១៣០​ហិកតា ខេត្តកំពង់ស្ពឺ​

20/12/2020 11:32 am កំពង់ស្ពឺ

​ភ្នំពេញ​៖ ក្រុមហ៊ុន TLL បាន​បើកសម្ពោធ​គម្រោង​ផ្ទះល្វែង​របស់ខ្លួន កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ។ គម្រោង​នេះ​មាន​ផ្ទៃដី​ចំនួន ១៣០​ហិកតា មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​៥១ ស្ថិតក្នុង​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមាន​ចម្ងាយ​ត្រឹម ៥​គីឡូម៉ែត្រ​ពី សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ថ្មី​។ មិន​ត្រឹម​ស្ថិតនៅ​ទីតាំង​មាន​សក្តានុពល គម្រោង​TLL ថែមទាំង​មានតម្លៃ​ត្រឹម ១៩៩៩៩​ដុល្លារ​តែប៉ុណ្ណោះ​។​



​ក្រុមហ៊ុន​TLL បង្កើត​គម្រោង​ផ្ទះល្វែង និង​សួន​កម្សាន្ត​របស់ខ្លួន​ដោយ​ផ្ដោតលើ តម្លៃ​សមរម្យ គុណភាព​ខ្ពស់ និង​មាន​រយៈពេល​លឿន​ក្នុង​ការសាងសង់ ដែល​ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ដើម្បី​ឆាប់​បាន​ចូល​រស់នៅក្នុង​ផ្ទះល្វែង​ដ៏​ប្រណិត​។ 
 


​គម្រោង​ផ្ទះល្វែង TLL ស្ថិតនៅ​ទីតាំង​ដ៏​មាន​សក្តានុពល គឺ​ផ្លូវ​ក្រវាត់ក្រុង​ទី​៤ ក្រៅពី​មាន​សក្តានុពល​ពិសេស​ទាំងនេះ TLL ពិតជា​សាក​សម​សម្រាប់​អតិថិជន​ដែលមាន​ប្រាក់ចំណូល​មធ្យម អាច​ទទួលបាន​ផ្ទះ​ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​ការរស់នៅ​។  អ្នកស្រី សុខ ស្រីអូន ម្ចាស់​គម្រោង​TLL បានលើកឡើង​ដូច្នេះ​ថា​៖ « ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​ធ្លាប់ជួល​ផ្ទះ​គេ​នៅ​ពីមុន អាច​ទទួលបាន​ផ្ទះ​ជា​របស់ខ្លួន ក្នុងតម្លៃ​សមរម្យ​ជាមួយ និង​គុណភាព​ខ្ពស់​ជូន​ពួកគាត់​»​។ 

​សម្រាប់​លក្ខខណ្ឌ​បង់ប្រាក់​គឺ មាន​ភាពងាយស្រួល ដោយ​អតិ​ថន​ដែល​មានបំណង​ចង់​ទិញ​ដី​ឡូ​តិ៍ គឺមាន​ការបញ្ចុះ​តម្លៃ​ពិសេស​ពី ៩៩០០​ដុល្លារ មក​ត្រឹម ៦៩០០​តែប៉ុណ្ណោះ សម្រាប់​អតិថិជន​ដែល​បង់ប្រាក់​ដាច់​។ សម្រាប់​ការបង់​រំលស់​ផ្ទះល្វែង​វិញ អតិថិជន​មាន​ប្រាក់ចំណូល​ចាប់ពី​៣០០​ដុល្លារ ទៅ​៤០០​ដុល្លារ​គឺ អាច​បង់​រំលស់​បាន​យ៉ាង​ងាយស្រួល​ជាមួយ​ការ​ប្រាប់​ទាប​បំផុត​។​

​គម្រោង​ផ្ទះល្វែង TLL ក៏​ផ្ដោត​សំខាន់​ទៅលើ​ការផ្ដល់​ផ្ទះ​ជូន​អតិថិជន ដែល​អាច​ប្រក​បរបរ និង​ធ្វើ​អាជីវកម្ម​បាន​យ៉ាង​ងាយស្រួល​ផងដែរ ព្រោះ​ក្នុង​គម្រោង​មួយ​នេះ​មាន​សួន​កម្សាន្ត និង​ជាទី​ប្រជុំជន ដោយ​ក្នុង​គម្រោង​ដ៏​ធំ​មួយ​នេះ មានផ្ទះ​រហូតដល់ ៥០០០​ល្វែង​៕

​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 098 663 996 / 015 663 996/ 089 663 996 / 099 663 996








​អត្ថបទពាណិជ្ជកម្ម​

ព័ត៌មានទាក់ទង